ព័ត៌មានអន្ដរជាតិ
លោកយាយអាយុ៩០ឆ្នាំត្រូវគេរំលោភបំពានផ្លូវភេទក្នុងមណ្ឌលថែទាំចាស់ជរា
គ្រួសារមួយបានចែករំលែករូបភាពដ៏រន្ធត់របស់ជីដូនម្នាក់បន្ទាប់ពីគាត់ត្រូវបានគេរំលោភបំពានផ្លូវភេទនិងវាយដំដោយមនុស្សម្នាក់ទៀតនៅឯមណ្ឌលថែទាំចាស់ជរាមួយក្នុងទីក្រុង Manchester នៃប្រទេស អង់គ្លេស។
សាច់ញាតិរបស់លោកយាយអាយុ៩០ឆ្នាំម្នាក់បានបញ្ចេញរូបភាពរបស់គាត់ជាលើកដំបូងចាប់តាំងពីរឿងនេះកើតឡើងកាលពីខែវិច្ឆិកាឆ្នាំមុន។

លោកអះអាងថា និវត្តជនម្នាក់ត្រូវបានគេរំលោភផ្លូវភេទពេលកំពុងរស់នៅក្នុងមណ្ឌល។
ពេលនេះ ក្រុមគ្រួសារបានបញ្ចេញរូបភាពដើម្បីលើកកម្ពស់ការយល់ដឹងបន្ទាប់ពីគ្រួសារអ្នកស្រុកម្នាក់ទៀតបានចោទប្រកាន់ថា មណ្ឌលមានការធ្វេសប្រហែសចំពោះជីដូនរបស់ពួកគេ។

រូបភាពគួរឲ្យភ្ញាក់ផ្អើលនេះបានបង្ហាញពីស្ត្រីទន់ខ្សោយម្នាក់មានស្នាមជាំដ៏ធំមួយនៅមុខផ្នែកខាងស្តាំ។ រូបភាពមួយទៀតបង្ហាញដៃដែលពោរពេញទៅដោយស្នាមជាំ។ រូបមួយទៀតបង្ហាញគាត់ដេកនៅលើគ្រែដោយមានស្នាមរយះក្បាលនិងរុំបង់ពណ៌សជុំវិញថ្ងាស។
គាត់និយាយថា គាត់បានសម្រេចចិត្តបញ្ចេញរូបភាពរបស់ជីដូនបន្ទាប់ពីបានឮអំពីឧប្បត្តិហេតុមួយផ្សេងទៀតនៅមណ្ឌលក្នុងឆ្នាំនេះអំឡុងពេលបិទប្រទេសដោយសារវីរុសកូរ៉ូណា៕


ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ