ព័ត៌មានអន្ដរជាតិ
អាមេនី បញ្ជាក់ពីបទឈប់បាញ់ជាមួយ អាស៊ែបៃហ្សង់ ក្រោយផ្ទុះអំពើហិង្សាថ្មី (មានវីដេអូ)
យោងតាមមន្ត្រីជាន់ខ្ពស់អាមេនីម្នាក់បានឲ្យដឹងកាលពីថ្ងៃពុធថា បទឈប់បាញ់មួយ ត្រូវបានព្រមព្រៀងដោយប្រទេសអាមេនី និងអាស៊ែបៃហ្សង់ បន្ទាប់ពីផ្ទុះអំពើហិង្សារយៈពេលពីរថ្ងៃនៅលើទឹកដី Nagorno-Karabakh។

ទោះបីជាយ៉ាងណាក៏ដោយ ភាគីអាស៊ែបៃហ្សង់ មិនបានបញ្ជាក់ពីបទឈប់បាញ់ ដែលនឹងបញ្ចប់អំពើហិង្សាដ៏សាហាវបំផុត រវាងប្រទេសទាំង២ចាប់តាំងពីឆ្នាំ ២០២០មកនោះទេ។
ការប៉ះទង្គិចគ្នានេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងជម្លោះរយៈពេលរាប់ទសវត្សរ៍ រវាងអតីតរដ្ឋសូវៀតទាំង២។
លោក Armen Grigoryan លេខាធិការក្រុមប្រឹក្សាសន្តិសុខអាមេនី បាននិយាយថា “សូមអរគុណចំពោះការចូលរួមរបស់សហគមន៍អន្តរជាតិ កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចលើបទឈប់បាញ់”។

ទាំងអាមេនី និងអាស៊ែបៃហ្សង់ បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការផ្ទុះឡើងនូវអំពើហិង្សាចុងក្រោយបំផុតនេះ។
នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បានប្រាប់សភាថា ទាហានអាមេនី ចំនួន១០៥នាក់ត្រូវបានសម្លាប់ចាប់តាំងពីអំពើហិង្សា កើតឡើងក្នុងសប្តាហ៍នេះ ខណៈអាស៊ែបៃហ្សង់ រាយការណ៍ថា យោធារបស់ខ្លួនចំនួន ៥០នាក់ត្រូវបានសម្លាប់នៅថ្ងៃដំបូងនៃការប្រយុទ្ធ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ បាញ់គ្នា២ថ្ងៃ ស្លាប់កងទ័ពអាមេនី ជាង១០០នាក់ និងអាស៊ែបៃហ្សង់ ៥០នាក់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ