ព័ត៌មានអន្ដរជាតិ
មនុស្សរាប់លាននាក់ប្រឈម គ្រោះទឹកជំនន់ ដោយសារព្យុះទីហ្វុង Muifa នៅ ចិន (មានវីដេអូ)
មនុស្សរាប់លាននាក់នៅទូទាំងផ្នែកភាគខាងកើតប្រទេសចិន កំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ៗ ខណៈព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតប្រចាំរដូវ បានវាយប្រហារទីក្រុង សៀងហៃ កាលពីថ្ងៃពុធទី១៤ខែកញ្ញា។

ជាមួយកម្លាំងខ្យល់បក់ជិត ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះទីហ្វុងនេះ បានបោកបក់លើឆ្នេរក្បែរប្រជុំកោះ Zhoushan នៅពេលល្ងាច បន្ទាប់ពីអាជ្ញាធរក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន បានបញ្ជាឲ្យកប៉ាល់វិលត្រលប់ទៅកំពង់ផែវិញ បិទសាលារៀន និងជម្លៀសអ្នកទេសចរចេញពីកោះក្បែរនោះ។
មជ្ឈមមណ្ឌលឧតុនិយមចិន បាននិយាយថា ខ្យល់បក់ទំនងជាមានរយៈពេលច្រើនម៉ោង និងមានភ្លៀងធ្លាក់ច្រើនសន្ធឹកសន្ធាប់ ហើយហានិភ័យនៃគ្រោះមហន្តរាយគឺមានកម្រិតខ្ពស់ណាស់។

ភ្លៀងធ្លាក់ខ្លាំង បានឈានដល់កម្រិត ៥០ ទៅ ២០០ មិល្លីម៉ែត្រ ខណៈតំបន់ខ្លះឈានដល់ជាង ៣៥០មិល្លីម៉ែត្រ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង Muifa ក៏បានបង្កឲ្យមានការបាក់ដីចំនួន២លើកផងដែរ នៅតំបន់ឆ្នេរសមុទ្រភាគខាងកើតដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល របស់ប្រទេសចិន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ព្យុះទីហ្វុង Muifa បង្កឲ្យមានការបាក់ដី២លើក នៅភាគខាងកើតប្រទេស ចិន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ