Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន អនុញ្ញាឲ្យភ្ញៀវទេសចរបរទេសមិនមានទិដ្ឋាការស្នាក់នៅបានវិញ

បានផុស

នៅ

ជប៉ុននឹងចាប់ផ្ដើមអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសជាបុគ្គលម្នាក់ៗចូលទស្សនាប្រទេសនេះឡើងវិញ ក៏ដូចជាទម្លាក់ចោលលក្ខខណ្ឌតម្រូវឲ្យមានទិដ្ឋាការសម្រាប់ការស្នាក់នៅរយៈពេលខ្លីផងដែរ ខណៈដែលប្រទេសនេះកំពុងស្វែងរកការជំរុញបង្កើនវិស័យទេសចរណ៍ក្នុងស្រុក ចំពេលតម្លៃប្រាក់យ៉េនធ្លាក់ចុះខ្លាំងមិនធ្លាប់មាននៅមួយរយៈចុងក្រោយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី Fumio Kishida នឹងប្រកាសពីការចាប់ផ្ដើមឡើងនេះនៅក្នុងប៉ុន្មានថ្ងៃខាងមុខ ខណៈការបន្ធូរបន្ថយចុងក្រោយបំផុតនៃច្បាប់ចូលរបស់ប្រទេសជប៉ុន ដែលជាការរឹតបន្តឹងបំផុតនៅក្នុងក្រុមប្រទេស G7 ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅក្នុងខែតុលា ទោះបីជាការសម្រេចចិត្តចុងក្រោយនឹងពឹងផ្អែកលើស្ថានភាពកូវីដ ១៩ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ ។

បន្ទាប់ពីការប្រកាសនេះហើយ ប្រទេសជប៉ុននឹងមិនទាមទារទិដ្ឋាការសម្រាប់អ្នកធ្វើដំណើររយៈពេលខ្លីពីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនផ្សេងទៀតឡើយ ។ ជប៉ុន​ក៏​នឹង​លុប​ចោល​ចំនួន​អ្នក​ចូល​ប្រចាំថ្ងៃ​ចំនួន ៥០,០០០​នាក់​ផងដែរ ហើយអ្នកធ្វើដំណើរដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបំពេញលក្ខខណ្ឌមួយចំនួន ដូចជាស្ថានភាពនៃការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជាដើម ។

រលកចុងក្រោយនៃការឆ្លងជំងឺជំងឺកូវីដ ១៩ របស់ប្រទេសជប៉ុនបានធូរស្រាល ដោយជំរុញឲ្យទីក្រុងតូក្យូផ្លាស់ប្ដូរកាន់តែលឿនលើការបន្ធូរបន្ថយច្បាប់ព្រំដែនជាមួយសិង្ហបុរី ថៃ និងគោលដៅអាស៊ីផ្សេងទៀត ខណៈមុនពេលជំងឺរាតត្បាត ប្រទេសជប៉ុនបានអនុញ្ញាតឲ្យភ្ញៀវទេសចរមកពី ៦៨ ប្រទេសស្នាក់នៅរហូតដល់ ៩០ ថ្ងៃដោយគ្មានទិដ្ឋាការ ។

គួរបញ្ជាក់ថា មុនពេលផ្ទុះកូវីដ ភ្ញៀវទេសចរដែលបានទៅទស្សនាប្រទេសជប៉ុនមានចំនួនសរុបប្រហែល ១៤០,០០០ នាក់រៀងរាល់ថ្ងៃក្នុងឆ្នាំ ២០១៩ ខណៈកាលពីខែកក្កដា ឆ្នាំ ២០២២ ចំនួនភ្ញៀវទេសចរទាំងនេះគឺមានតែជាង ១៤,០០០ នាក់ប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Nikkei Asia

ចុចអាន ៖ ជប៉ុន ប្រកាសចាប់ផ្តើមឡើងវិញ នូវសមយុទ្ធជម្លៀសប្រជាជន ករណីផ្ទុះមីស៊ីល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម១ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម