ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បើកការវាយប្រហារចូលទឹកដីរុស្ស៊ី បណ្តាលឲ្យមានមនុស្សស្លាប់ (មានវីដេអូ)
អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បាននិយាយទាំងយប់អាធ្រាត្រឈានចូលថ្ងៃសុក្រទី១៦ខែកញ្ញាថា ជនស៊ីវិលម្នាក់បានស្លាប់ និងពីរនាក់រងរបួសនៅក្នុងទីប្រជុំជន Valuyki ដោយសារតែការវាយប្រហារកាំភ្លើងធំ របស់អ៊ុយក្រែន។

កាំជ្រួចដែលអាចបុកទម្លុះប្រព័ន្ធការពារដែនអាកាសរុស្ស៊ី ក៏បានបំផ្លាញយានជំនិះចំនួន ៣ គ្រឿង និងឆាបឆេះផ្ទះឯកជន ៨ ខ្នងផងដែរ។
Valuyki គឺជាទីប្រជុំជនមួយដែលមានប្រជាជនប្រហែល ៣៥០០០នាក់ ស្ថិតនៅចម្ងាយ១៥០គីឡូម៉ែត្រភាគខាងកើតទីក្រុង Belgorod និងមានចម្ងាយ១៥គីឡូម៉ែត្រ ភាគខាងជើងនៃព្រំដែនជាមួយអ៊ុយក្រែន។
ការវាយប្រហារនេះកើតឡើង បន្ទាប់ពីទាហានរុស្ស៊ី បានដកថយចេញពីភាគឦសាននៃតំបន់ Kharkov កាលពីសប្តាហ៍មុន។

ទីតាំងពីរទៀតនៅក្នុងតំបន់ Belgorod ក៏ត្រូវរងការបាញ់ប្រហារដោយកាំភ្លើងធំអ៊ុយក្រែនផងដែរកាលពីថ្ងៃព្រហស្បតិ៍។ អគ្គិភ័យ បានឆាបឆេះនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ក្នុងភូមិព្រំដែន Nekhoteevka ខណៈផ្ទះចំនួន ១៤ ខ្នងត្រូវខូចខាតនៅក្នុងភូមិ Krasnyi Khutor នៅជិតនោះ។
គួរបញ្ជាក់ថា នេះគឺជាការវាយប្រហារលើកទីពីររបស់អ៊ុយក្រែនក្នុងរយៈពេលត្រឹមមួយសប្តាហ៍ ដែលបណ្តាលឲ្យជនស៊ីវិលស្លាប់។
កាលពីថ្ងៃចន្ទ កងកម្លាំងរបស់ទីក្រុងកៀវ បានវាយប្រហារក្រុង Logachevka ភាគខាងត្បូងទីប្រជុំជន Valuyki ដោយបានសម្លាប់ស្ត្រីវ័យចំណាស់ម្នាក់ ខណៈជនស៊ីវិលបួននាក់ផ្សេងទៀតរងរបួស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី បាញ់មីស៊ីល កម្ទេចទំនប់ទឹក អ៊ុយក្រែន ជន់លិចស្រុកកំណើតលោក Zelensky

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល