ព័ត៌មានអន្ដរជាតិ
លោកស្រី Pelosi នឹងចុះទៅប្រទេសកំពុងផ្ទុះជម្លោះមួយទៀត
ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi និងសមាជិកគណបក្សប្រជាធិបតេយ្យនៅរដ្ឋកាលីហ្វ័រញ៉ាលោកស្រី Jackie Speier នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអាមេនីនាចុងសប្តាហ៍នេះ ដើម្បីបង្ហាញការគាំទ្រដល់លោកនាយករដ្ឋមន្ត្រី Nikol Pashinyan ។

បើយោងតាមសារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរទស្សនកិច្ចរបស់ប្រធានសភារូបនេះកើតឡើងភ្លាមៗ បន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងអាស៊ែបៃហ្សង់ និងអាមេនីដែលបានបណ្តាលឲ្យមនុស្សជាង ១៧០ នាក់ស្លាប់ ។
អាមេនីបានស្តីបន្ទោសប្រទេសអាស៊ែបៃហ្សង់ចំពោះការបាញ់កាំភ្លើងធំ និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ឆ្លងកាត់ព្រំដែនកាលពីថ្ងៃអង្គារ ដោយបណ្ដាលឲ្យទាហានរបស់ភាគីទាំងសងខាងរាប់សិបនាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នាជាបន្តបន្ទាប់ ។

ភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរបាននិងកំពុងកើនឡើងយ៉ាងខ្លាំងជុំវិញតំបន់ Nagorno-Karabakh ដែលមានជម្លោះ ។ ទីក្រុង Yerevan បានគាំទ្រឯករាជ្យភាពនៃតំបន់ដែលភាគច្រើនរស់នៅដោយជនជាតិអាមេនី ចាប់តាំងពីបានបំបែកចេញពីប្រទេសអាស៊ែបៃហ្សង់នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ។
នៅឆ្នាំ ២០២០ អាមេនី និងអាស៊ែបៃហ្សង់បានប្រយុទ្ធគ្នាក្នុងសង្រ្គាមរយៈពេល ៤៤ ថ្ងៃលើតំបន់ Nagorno-Karabakh ដែលបានបញ្ចប់ដោយបទឈប់បាញ់ ក្រោយមានការសម្របសម្រួលពីរុស្ស៊ី ។ នៅក្នុងខែសីហា ទីក្រុង Baku បានទាមទារតំបន់គ្មានយោធា ខណៈដែលទីក្រុង Yerevan បានចោទប្រកាន់ថាបានព្យាយាមកាត់ផ្ដាច់ផ្លូវដែលតភ្ជាប់ពីតំបន់ Nagorno-Karabakh ទៅប្រទេសអាមេនី ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចបរទេសលើកមុនរបស់លោកស្រី Pelosi គឺទៅទីក្រុងតៃប៉ិកាលពីដើមខែសីហា ដែលបានធ្វើឡើងប្រឆាំងនឹងការព្រមានពីទីក្រុងប៉េកាំង ជាពិសេសបានធ្វើឲ្យមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនជុំវិញស្ថានភាពរបស់តៃវ៉ាន់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អាមេនី បញ្ជាក់ពីបទឈប់បាញ់ជាមួយ អាស៊ែបៃហ្សង់ ក្រោយផ្ទុះអំពើហិង្សាថ្មី (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ