ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមាន អាមេរិក កុំឲ្យផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយដល់ អ៊ុយក្រែន
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់រដ្ឋាភិបាលទីក្រុងកៀវនោះ វានឹងឆ្លងកាត់ “បន្ទាត់ក្រហម” ហើយនឹងក្លាយជា “ភាគីនៃជម្លោះផ្ទាល់” នៅអ៊ុយក្រែន ។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានបន្ថែមថា “ប្រទេសរុស្ស៊ីសូមរក្សាសិទ្ធិការពារទឹកដីរបស់ខ្លួន បើមានករណីទាំងនោះកើតឡើងមែន” ។
ទីក្រុងវ៉ាស៊ីនតោនបានផ្គត់ផ្គង់ដោយបើកចំហដល់អ៊ុយក្រែននូវប្រព័ន្ធមីស៊ីលកំណត់គោលដៅជាក់លាក់ (GMLRS) ដែលមានសមត្ថភាពបាញ់ចេញពីប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) និងអាចបាញ់ដល់គោលដៅចម្ងាយរហូតដល់ ៨០ គីឡូម៉ែត្រ ខណៈប្រព័ន្ធមីស៊ីល HIMARS ក៏អាចប្រើដើម្បីបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដែលមានចម្ងាយរហូតដល់ ៣០០ គីឡូម៉ែត្រផងដែរ ។

កន្លងមកអ៊ុយក្រែនបានស្នើសុំ និងទទួលសព្វាវុធយ៉ាងច្រើនពីអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត ដើម្បីជួយទប់ទល់នឹងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីដែលត្រូវបានបញ្ជូនចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ។
ទន្ទឹមនោះកាលពីខែមុន សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធាថ្មីចំនួន ៣ ពាន់លានដុល្លារដល់អ៊ុយក្រែន ដែលជាកញ្ចប់ជំនួយដ៏ធំបំផុតតែមួយគត់របស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ចាប់តាំងពីសង្គ្រាមលុកលុយរបស់រុស្ស៊ី ។

សរុបមក អាមេរិកបានសន្យាផ្តល់ជំនួយផ្នែកសន្តិសុខប្រមាណ ១០.៦ ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ក្នុងខែមករា ឆ្នាំ ២០២១ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ អ៊ុយក្រែន បើកការវាយប្រហារចូលទឹកដីរុស្ស៊ី បណ្តាលឲ្យមានមនុស្សស្លាប់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់