Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់ដោយសារទឹកជំនន់នៅប៉ាគីស្ថាន កើនដល់ ១៥០៨នាក់ (មានវីដេអូ)

បានផុស

នៅ

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិប៉ាគីស្ថាន (NDMA) បាននិយាយថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មនុស្សបន្ថែមចំនួន២២នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតរងរបួស នៅក្នុងគ្រោះជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅប្រទេស ប៉ាគីស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ NDMA កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែកញ្ញា, កុមារចំនួន៦នាក់ និងស្ត្រី១០នាក់ ស្ថិតក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងគ្រោះទឹកជំនន់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

NDMA និយាយថា ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារភ្លៀងមូសុង និងទឹកជំនន់ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក បានកើនឡើងដល់ ១៥០៨នាក់ និងរបួស ១២ ៧៥៨នាក់។

លើសពីនេះ ផ្ទះសរុប ១ ៨១៧ ៥៥០ខ្នងត្រូវបានបំផ្លាញ ខណៈសត្វពាហនៈ ៩២៧ ៥៤៣ ក្បាល ត្រូវងាប់ដោយសារភ្លៀងធ្លាក់ និងទឹកជំនន់ជាបន្តបន្ទាប់នៅទូទាំងប្រទេស៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Uni India

ចុចអាន៖ ថៃ ប្រាប់ប្រជាពលរដ្ឋ ឲ្យត្រៀមខ្លួនជម្លៀស ខណៈស្ថានភាពនៅទំនប់ទឹកចំនួន១៣ កាន់តែមិនស្រួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម