Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋអតីតសហភាពសូវៀត ២ទៀត កំពុងផ្ទុះអាវុធដាក់គ្នា 

បានផុស

នៅ

ឆ្មាំព្រំដែនមកពីប្រទេសតាហ្ស៊ីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន បានបាញ់ដាក់គ្នាម្តងទៀតនៅព្រឹកថ្ងៃសុក្រទី១៦ខែកញ្ញានេះ បន្ទាប់ពីភាពតានតឹងកើនឡើងខ្ពស់កាលពីដើមសប្តាហ៍។

មន្ត្រីយោធា កៀហ្ស៊ីស៊ីស្ថាន បានចោទប្រកាន់ តាហ្ស៊ីគីស្ថាន ពីការវាយប្រហារលើព្រំដែន និងទីតាំងជនស៊ីវិលហើយបានអះអាងថា ការប៉ះទង្គិចគ្នារប៉េះរប៉ោះកំពុងកើតឡើង នៅតាមបណ្តោយព្រំដែន។

ស្ថានភាព​នៅ​តែ​តានតឹង​គិត​ត្រឹម​ម៉ោង​៣​ទៀប​ភ្លឺ ហើយរដ្ឋាភិបាលនៅទីក្រុង ប៊ីស្កេក បានបញ្ជាឲ្យមានការជម្លៀសប្រជាជន ចេញពីតំបន់ជាច្រើននៅតាមព្រំដែន។

ប្រទេសតាហ្ស៊ីគីស្ថាន បានអះអាងថា ឆ្មាំព្រំដែន កៀហ្ស៊ីស៊ីស្ថាន បានបាញ់កាំភ្លើងត្បាល់ ផ្លោងចំប៉ុស្តិ៍ព្រំដែនមួយរបស់ពួកគេ ហើយចោទប្រកាន់រដ្ឋជិតខាងមួយនេះថា បានបើកការវាយប្រហារដោយអាវុធ លើកន្លែងតាំងទីលំនៅជាច្រើន។

ទោះបីជាយ៉ាងណាក៏ដោយ មិន​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​អំពី​អ្នក​ស្លាប់ ​ដោយ​សារអំពើហិង្សា​ចុង​ក្រោយ​នេះ​ទេ។ ឧបទ្ទវហេតុស្រដៀងគ្នានេះកាលពីព្រឹកថ្ងៃពុធទី១៤ខែកញ្ញា បានឆក់យកជីវិតទាហានម្នាក់ និងច្រើននាក់ទៀតរងរបួស។

ភាពតានតឹងកើតឡើងម្តងម្កាលរវាងប្រទេសអាស៊ីកណ្តាលទាំងពីរ ដោយសារពួកគេមិនអាចយល់ស្របគ្នាទាំងស្រុងលើព្រំដែនប្រវែង ១០០០ គីឡូម៉ែត្រ។

ទោះរុស្ស៊ី មិនមានព្រំដែនជាប់ជាមួយប្រទេសទាំងពីរនេះក៏ដោយ ប៉ុន្តែអតីតរដ្ឋសូវៀតទាំងពីរគឺជាផ្នែកមួយនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលជាកតិកាសញ្ញាការពារទៅវិញទៅមក ស្រដៀងនឹងប្លុកណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេនី បញ្ជាក់ពីបទឈប់បាញ់ជាមួយ អាស៊ែបៃហ្សង់ ក្រោយផ្ទុះអំពើហិង្សាថ្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម