Connect with us

ព័ត៌មានអន្ដរជាតិ

លើកដំបូង ជប៉ុន មានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងលើស ៩ ម៉ឺននាក់

បានផុស

នៅ

ចំនួនប្រជាជនដែលមានអាយុចាប់ពី ១០០ ឆ្នាំឡើងទៅក្នុងប្រទេសជប៉ុនបានកើនលើស ៩០,០០០ នាក់ជាលើកដំបូង ហើយជាការកើនឡើងដល់កម្រិតខ្ពស់ថ្មីក្នុងរយៈពេល ៥២ ឆ្នាំជាប់ៗគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលនិយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍ មានមនុស្សអាយុចាប់ពី ១០០ ឆ្នាំឡើងចំនួន ៩០,៥២៦ នាក់ក្នុងប្រទេស ពោលកើនឡើងប្រហែល ៤,០០០ នាក់ បើធៀបនឹងឆ្នាំមុន ខណៈស្ត្រីមានដល់ជិត ៩០ ភាគរយ ។ ចំនួន​នេះ​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ ​ចាប់​តាំង​ពី​ឆ្នាំ ១៩៧០ ពោលនៅឆ្នាំនោះ ប្រជាជនដែលមានអាយុ ១០០ ឆ្នាំឡើង​មាន​តែ ៣១០ ​នាក់​ប៉ុណ្ណោះ ។

បច្ចុប្បន្នអ្នកចាស់ជាងគេគឺលោកយាយ Tatsumi Fusa មានវ័យ ១១៥ ឆ្នាំជាស្ត្រីរស់នៅក្នុងខេត្ត Osaka ខណៈបុរសចំណាស់ជាងគេនៅប្រទេសជប៉ុនគឺលោកតា Nakamura Shigeru វ័យ ១១១ ឆ្នាំរស់នៅក្នុងខេត្ត Hiroshima ។

លោកយាយ Tatsumi Fusa

ចំណែនៅតាម​តំបន់ផ្សេងៗ, ខេត្ត Shimane មានអ្នកមានអាយុចាប់ពី ១០០ ឆ្នាំខ្ពស់ជាងគេ​ ពោល​មាន ១៤២ នាក់​ក្នុង​ចំណោម ១០០,០០០ នាក់ បន្ទាប់​មក​គឺ​ខេត្ត Kochi និងខេត្ត Tottori ខណៈខេត្ត Saitama មានតិចជាងគេគឺ ៤៣ នាក់ប៉ុណ្ណោះក្នុង ១០០,០០០ នាក់ ហើយស្ថិតនៅបាតតារាងក្នុងរយៈពេល ៣៣ ឆ្នាំជាប់ៗគ្នា ។

ក្រសួងនិយាយថា មនុស្សប្រហែល ៤៥,០០០ នាក់នឹងឈានដល់អាយុ ១០០ ឆ្នាំនៅចុងខែមីនា ដោយចំនួននេះរាប់បញ្ចូលទាំងពលរដ្ឋជប៉ុនដែលរស់នៅក្រៅប្រទេស និងជនបរទេសដែលមានសិទ្ធិស្នាក់នៅក្នុងប្រទេសជប៉ុនជាអចិន្ត្រៃយ៍ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ជប៉ុន អនុញ្ញាឲ្យភ្ញៀវទេសចរបរទេសមិនមានទិដ្ឋាការស្នាក់នៅបានវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២៣ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣១ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦០ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម