Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមានភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ទូទាំងប្រទេស ចាប់ពីថ្ងៃនេះ

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស ចាប់ពីថ្ងៃសៅរ៍នេះដល់ថ្ងៃពុធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃលោក Anucha Burapachaisri បាននិយាយថា ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំងរយៈពេល ៥ ថ្ងៃ ជាពិសេសនៅភាគខាងជើង ឦសាន កណ្តាល ខាងកើត ខាងត្បូង និងទីក្រុងបាងកក ។

លោក Anucha បាននិយាយថា “សាធារណជនត្រូវបានព្រមានអំពីទឹកជំនន់ដែលអាចកើតមានភ្លាមៗ និងការហូរហៀរផ្សេងៗដែលអាចប៉ះពាល់ដល់សុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេ ខណៈប្រជានេសាទក៏ត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្នផងដែរ ដោយសារខ្យល់បក់បោកខ្លាំងលើសមុទ្រ Andaman និងឈូងសមុទ្រថៃ” ។

ចំណែកតំបន់​ដែល​ងាយ​នឹងរងនូវ​ជំនន់​ទឹកភ្លៀង​ និងត្រូវព្រមានឲ្យមានការ​ប្រុង​ប្រយ័ត្ន​បន្ថែម​នោះ​រួមមាន​ កន្លែង​ជិតដង​ទន្លេ និង​ដៃទន្លេ ជាពិសេស​ទន្លេ Kwai Noi, Pa Sak, Chao Phraya, Chi, Mun, Nakhon Nayok, Prachin Buri, Bang Pakong, Rayong, Chanthaburi និងទន្លេ Trat ។

រដ្ឋាភិបាល​បាន​ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​តាមដាន​តំបន់​ដែល​ងាយ​នឹង​មាន​ទឹកជំនន់ និងទប់ស្កាត់​ការកក​ស្ទះណាមួយ​ដែល​អាច​កើតមាន ។ រចនាសម្ព័ន្ធធារាសាស្ត្រ និងប្រព័ន្ធលូ ក៏ដូចជាច្រាំងទន្លេត្រូវតែបន្តត្រួតពិនិត្យ ជាពិសេសកងកម្លាំង និងឧបករណ៍ជំនួយទាំងអស់ត្រូវតែប្រុងជើងការសម្រាប់ការដាក់ពង្រាយភ្លាមៗ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ លោក ស៊ី ជីនពីង ថាត្រូវទប់ស្កាត់ដាច់ខាត “បដិវត្តន៍ពណ៌” ពីកងកម្លាំងខាង​ក្រៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម