ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ធ្វើសមយុទ្ធបាញ់មីស៊ីលកៀករដ្ឋ អាឡាស្កា ត្រៀមប្រយុទ្ធក្នុងដែនទឹកកកជាមួយ អាមេរិក
នៅចុងសប្តាហ៍នេះ នាវាមុជទឹកដើរដោយថាមពលនុយក្លេអែររបស់រុស្ស៊ី បានបាញ់មីស៊ីលផ្លោងនៅក្នុងមហាសមុទ្រ អាកទិក ដែលជាផ្នែកនៃសមយុទ្ធយោធា ត្រូវបានធ្វើឡើងដើម្បីសាកល្បងការត្រៀមខ្លួនរបស់ទីក្រុងមូស្គូ សម្រាប់ជម្លោះដែលអាចកើតមាននៅក្នុងដែនទឹកកកភាគខាងជើងរបស់ខ្លួន។

សមយុទ្ធដែលមានឈ្មោះថា Umka-2022 បានធ្វើឡើងនៅសមុទ្រ Chukchi ដែលជាតំបន់ភាគខាងកើតនៃមហាសមុទ្រអាកទិក ពុះចែកប្រទេសរុស្ស៊ី ពីរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក។
រុស្ស៊ី មើលឃើញថា ទឹកដីអាកទិកដ៏ធំរបស់ខ្លួនគឺជាផលប្រយោជន៍យុទ្ធសាស្ត្រដ៏សំខាន់ ហើយបាននិងកំពុងកសាងសមត្ថភាពយោធារបស់ខ្លួននៅក្នុងតំបន់នោះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយធ្វើឲ្យលោកខាងលិចមានការព្រួយបារម្ភយ៉ាងខ្លាំង។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃសៅរ៍ទី១៧ខែកញ្ញាថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួនពីរគ្រឿងឈ្មោះ Omsk និង Novosibirsk បានបាញ់មីស៊ីលប្រឆាំងនាវាចេញពីសមុទ្រ Chukchi ដោយវាយប្រហារចំគោលដៅនៅចម្ងាយ ៤០០គីឡូម៉ែត្រ។
ក្រៅពីការបាញ់មីស៊ីលចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រព័ន្ធមីស៊ីលលើឆ្នេរ “Bastion” របស់រុស្ស៊ី ក៏បានបាញ់មីស៊ីលចេញពីទឹកដីចុងភាគខាងកើតគឺឧបទ្វីប Chukchi ទៅកាន់គោលដៅដែលមានមូលដ្ឋានលើសមុទ្រ ក្នុងចម្ងាយ ៣០០គីឡូម៉ែត្រផងដែរ។

យោងតាមក្រសួង, សមយុទ្ធនៅតំបន់អាកទិកក្នុងសប្តាហ៍នេះ គឺជាការសាកល្បងសមត្ថភាព និងការត្រៀមខ្លួនរបស់រុស្ស៊ី ដើម្បីការពារតំបន់អាកទិករបស់ទីក្រុងមូស្គូ ដោយមធ្យោបាយយោធា។
ទីក្រុងមូស្គូ នៅតែបន្តកម្មវិធីសមយុទ្ធយោធាកម្រិតខ្ពស់ ថ្វីបើកងកម្លាំងជើងគោកភាគច្រើនរបស់ខ្លួន កំពុងជាប់ដៃក្នុងប្រតិបត្តិការនៅអ៊ុយក្រែនក៏ដោយ។ កាលពីដើមខែនេះ ខ្លួនបានធ្វើសមយុទ្ធសង្គ្រាមទ្រង់ទ្រាយធំនៅតំបន់ចុងបូព៌ា ដោយមានកងទ័ពចូលរួមប្រមាណ ៥ម៉ឺននាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍