Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន បញ្ជាឲ្យជម្លៀសមនុស្សជិត ២លាននាក់ ខណៈព្យុះទីហ្វុង Nanmadol កាន់តែខិតជិតទៅដល់

បានផុស

នៅ

មនុស្សជិត២លាននាក់នៅប្រជុំកោះ Kyushu ភាគខាងត្បូងប្រទេសជប៉ុន ត្រូវបានបញ្ជាឲ្យជម្លៀស ដោយសារតែព្យុះទីហ្វុងដ៏មានឥទ្ធិពល Nanmadol កាន់តែខិតជិតទៅតំបន់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ទូទាំងប្រទេសជប៉ុន បានចេញបញ្ជានេះនៅពាក់កណ្តាលអាធ្រាត្រថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ហើយបានបញ្ជូនព័ត៌មានថ្មីៗ ទៅកាន់បណ្តាប្រព័ន្ធផ្សព្វផ្សាយ។

ស្របពេលជាមួយគ្នានោះ ការព្រមានគ្រោះមហន្តរាយកម្រិតខ្ពស់បំផុតរបស់ប្រទេសជប៉ុន ត្រូវបានចេញសម្រាប់មនុស្ស ១៤០០០នាក់ ក្នុង ៧៨០០គ្រួសារ នៅទីក្រុង Nishinoomote នៃខេត្ត Kagoshima។

មនុស្សប្រហែល ១ ៩៦២ ០០០ នាក់ក្នុងគ្រួសារជាង ៩៦៥ ០០០ត្រូវបានបញ្ជាឲ្យជម្លៀសចេញនៅក្នុងទីក្រុងនានាដូចជា Kagoshima, Miyazaki និង Amakusa ជាដើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ មនុស្សរាប់លាននាក់ប្រឈម គ្រោះទឹកជំនន់ ដោយសារព្យុះទីហ្វុង Muifa នៅ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២១ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២៩ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥៨ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម