Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ព្រមានឆ្លើយតបធ្ងន់ធ្ងរជាងមុន បើ អ៊ុយក្រែន នៅតែបន្តវាយបក (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសន្យាថា នឹងបន្តយុទ្ធនាការប្រឆាំងអ៊ុយក្រែន ដោយព្រមានថា ប្រសិនបើអ៊ុយក្រែននៅតែវាយប្រហារតបត ការឆ្លើយតបខាងយោធាធ្ងន់ធ្ងរជាងនេះ នឹងត្រូវបានធ្វើឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន នៅតែប្រកាន់ខ្ជាប់នូវគោលជំហរ ទោះបីជាមានភ័ស្តុតាងរឹងមាំថា កងកម្លាំងរបស់លោក បានទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការវាយលុកអ៊ុយក្រែន នៅខែនេះក៏ដោយ។

យោងតាមមេដឹកនាំរុស្ស៊ី, គោលដៅសំខាន់នៃយុទ្ធនាការជាបន្តនេះគឺ ត្រូវរំដោះទាំងមូលនូវទឹកដី Donbas ដែលជាតំបន់នៃភាគខាងកើតអ៊ុយក្រែនរួមមាន Donetsk និង Luhansk។

លោក ពូទីន ​និយាយ​ថា “ផែនការ​នេះ​មិន​ត្រូវ​បាន​ផ្លាស់ប្តូរ​ទេ។ ប្រតិបត្តិការវាយលុករបស់យើងនៅ Donbas មិនបញ្ឈប់ឡើយ។ ទោះ​ក្នុង​ល្បឿន​យឺត តែកងទ័ព​រុស្ស៊ី​កំពុង​កាន់កាប់​ទឹកដី​ថ្មី​ៗជាបន្តទៀត”។

ស្របពេលជាមួយគ្នានោះ លោក​បាន​ចោទ​កងកម្លាំង​អ៊ុយក្រែន ​ពី​ការ​ប៉ុនប៉ងប្រព្រឹត្តអំពើភេរវកម្ម និង​បង្ក​ការ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​របស់​រុស្ស៊ី។

លោកពូទីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រទី១៦ខែកញ្ញាថា “ពេលនេះ យើងពិតជាអត់ធ្មត់ខ្លាំងណាស់ ក្នុងការឆ្លើយតបរបស់យើងចំពោះបញ្ហានេះ តែប្រសិនបើស្ថានការណ៍បន្តវិវត្តន៍តាមរបៀបនេះ ការឆ្លើយតបនឹងកាន់តែធ្ងន់ធ្ងរ”៕

សូមទស្សនាវីដេអូ៖ 

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ អ៊ុយក្រែន រកឃើញផ្នូរដាក់សពមនុស្សជាង ៤០០នាក់ក្នុងទីក្រុង Izium ក្រោយរុស្ស៊ី ដកទ័ព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៤ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៨ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម