ព័ត៌មានអន្ដរជាតិ
អឺរ៉ុប ចេញច្បាប់ថ្មី ផ្តោតសំខាន់លើ សេរីភាពសារព័ត៌មាន
គណៈកម្មការអឺរ៉ុប បានបង្ហាញនូវបទប្បញ្ញត្តិថ្មីដែលខ្លួនអះអាងថា នឹងការពារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ប្រឆាំងនឹងការជ្រៀតជ្រែក និងការឃ្លាំមើលផ្នែកនយោបាយ។

ច្បាប់ស្តីពីសេរីភាពសារព័ត៌មាន ដែលត្រូវបានបញ្ចេញកាលពីថ្ងៃសុក្រទី១៦ខែកញ្ញា នឹងហាមឃាត់ការប្រើប្រាស់ Spyware និងយុទ្ធសាស្ត្រឃ្លាំមើលផ្សេងទៀតប្រឆាំងនឹងអ្នកសារព័ត៌មាន និងសមាជិកគ្រួសាររបស់ពួកគេ ហើយហាមឃាត់ការឆែកឆេរ និងការរឹបអូសការិយាល័យប្រព័ន្ធផ្សព្វផ្សាយ លើកលែងតែនៅលើមូលដ្ឋាននៃសន្តិសុខជាតិប៉ុណ្ណោះ។
Spyware គឺជាកម្មវិធីមួយ ដែលអាចប្រមូលយកព័ត៌មាន ពីនរណាម្នាក់ ឬពីអង្គភាពណាមួយដោយមិនឲ្យពួកគេដឹងខ្លួន ហើយក៏អាចបញ្ជូនព័ត៌មានទាំងនោះទៅកាន់អ្នកដទៃទៀតបានដែរ។

ច្បាប់នេះក៏នឹងតម្រូវឲ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបង្ហាញភាពជាម្ចាស់របស់ពួកគេ និងជម្លោះផលប្រយោជន៍ដែលអាចមានឥទ្ធិពលលើសេចក្តីរាយការណ៍របស់ពួកគេផងដែរ។
ច្បាប់នេះថែមទាំងបង្កើតក្រុមប្រឹក្សាអ៊ឺរ៉ុបឯករាជ្យ សម្រាប់សេវាប្រព័ន្ធផ្សព្វផ្សាយ ដែលនឹងត្រូវជ្រោមជ្រែងដោយ អាជ្ញាធរប្រព័ន្ធផ្សព្វផ្សាយជាតិ ហើយមានភារកិច្ចផ្តល់ប្រឹក្សាលើបញ្ហាបទប្បញ្ញត្តិ រួមទាំងការបែងចែកការផ្សាយពាណិជ្ជកម្មរបស់រដ្ឋ និងការប្រមូលផ្តុំអំណាចនៅក្នុងដៃរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតផង។

ស្ថាប័ននេះក៏មានគោលបំណងការពារប្រឆាំងនឹងការឈ្លានពានលើប្រព័ន្ធផ្សព្វផ្សាយ ដែលមិនមែនជាសហភាពអឺរ៉ុប និងធានាថា វេទិកាអ៊ីនធឺណិតសកលលោក អនុលោមតាមគំនិតផ្តួចផ្តើមដោយស្ម័គ្រចិត្តរបស់សហភាពអឺរ៉ុប ដូចជា ក្រមប្រតិបត្តិស្តីពីព័ត៌មានមិនពិតផងដែរ។
ទោះច្បាប់នេះការពារប្រឆាំងនឹងការដកចេញដោយអយុត្តិធម៌នៃមាតិកាប្រព័ន្ធផ្សព្វផ្សាយដែលផលិតដោយយោងតាមស្តង់ដារវិជ្ជាជីវៈក៏ដោយ ប៉ុន្តែវារួមបញ្ចូលនូវចន្លោះប្រហោងដ៏ធំ ដែលអនុញ្ញាតឲ្យមានការដកចេញនូវខ្លឹមសារបែបនេះក្នុងករណីបង្កហានិភ័យជាប្រព័ន្ធដូចជាព័ត៌មានមិនពិតជាដើម។

នៅក្នុងវិធានការបង្ក្រាបដែលមិនធ្លាប់មានពីមុនមកកាលពីដើមឆ្នាំនេះ EU បានហាមប្រាមសារព័ត៌មាន RT និង Sputnik យ៉ាងដាច់ខាត ដោយលើកឡើងពីការផ្សាយព័ត៌មានមិនពិតជាប្រព័ន្ធ ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន ហើយបានកែប្រែក្រមប្រតិបត្តិរបស់ខ្លួន ស្តីពីព័ត៌មានមិនពិតដើម្បីកំណត់គោលដៅជាក់លាក់ចំពោះប្រទេសរុស្ស៊ី និងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី។
រដ្ឋាភិបាលអ៊ឺរ៉ុបជាច្រើន ត្រូវបានគេរិះគន់ចំពោះការជ្រៀតជ្រែក ក្នុងការអនុវត្តសារព័ត៌មានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងប្រទេសក្រិកផងដែរ ដែលបាន Hack ចូលទូរស័ព្ទរបស់អ្នកកាសែតហិរញ្ញវត្ថុម្នាក់ ក៏ដូចជាប្រទេសអាល្លឺម៉ង់ ដែលបានរឹបអូសគណនីធនាគាររបស់អ្នកកាសែតម្នាក់ និងបានគំរាមដាក់ពន្ធនាគារនាង ៣ឆ្នាំដោយសារតែ សេចក្តីរាយការណ៍របស់នាង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អឺរ៉ុប ចង់បង្កើតច្បាប់ការពារប្រព័ន្ធផ្សព្វផ្សាយពីការជ្រៀតជ្រែកដោយបរទេស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ