Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា ទីតាំងធ្វើទារុណកម្មយ៉ាងតិច ១០ កន្លែង ត្រូវបានរកឃើញក្នុងតំបន់ ទើបរំដោះបាន

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ទីតាំងយ៉ាងតិច ១០កន្លែង ត្រូវបានគេរកឃើញនៅក្នុងតំបន់ Kharkiv ភាគខាងកើតដែលទើបរំដោះបាន ហើយទីនោះជាកន្លែងដែលលោកជឿថា ត្រូវបានប្រើប្រាស់ដើម្បីធ្វើទារុណកម្ម។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky

លោក Zelensky បាននិយាយនៅក្នុងវីដេអូ ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ទី១៧ខែកញ្ញាថា ស្ថានីយ៍រថភ្លើងមួយ គឺស្ថិតក្នុងចំណោមកន្លែងធ្វើទារុណកម្ម។ លោក​ក៏​បានលើកឡើងផងដែរ​ថា ឧបករណ៍​ឆក់សម្រាប់ធ្វើ​ទារុណកម្ម​ ​ត្រូវ​បាន​រក​ឃើញ។

លោកប្រធានាធិបតី បានថ្កោលទោសរុស្ស៊ី ដោយនិយាយថា ការធ្វើទារុណកម្ម ហាក់ដូចជាបានប្រព្រឹត្តឡើងយ៉ាងទូលំទូលាយ នៅក្នុងទឹកដីដែលកាន់កាប់ដោយកងកម្លាំងទីក្រុងមូស្គូ។

អាជ្ញាធរអ៊ុយក្រែន បានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីកន្លែងបញ្ចុះសពដ៏ធំ ត្រូវបានរកឃើញនៅក្នុងទីក្រុងសំខាន់ Izyum នៃតំបន់ Kharkiv។

គួរបញ្ជាក់ថា កងកម្លាំង​អ៊ុយក្រែន ​បាន​ដណ្តើម​យក​​ភាគ​ច្រើន​នៃ​តំបន់​ភាគ​ខាង​កើតមក​វិញ ហើយ​កំពុង​បង្កើន​ការ​វាយលុក​របស់​ខ្លួន​នៅ​ភាគ​ខាង​ត្បូងជាបន្តទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ ពូទីន ព្រមានឆ្លើយតបធ្ងន់ធ្ងរជាងមុន បើ អ៊ុយក្រែន នៅតែបន្តវាយបក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម