Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ដីនៅ នេប៉ាល់ ឆក់យកជីវិតមនុស្ស ២២នាក់

បានផុស

នៅ

ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសនេប៉ាល់ កំពុងតស៊ូនឹងភ្លៀងធ្លាក់ខ្លាំង ដើម្បីទាញយកសពមនុស្សចេញពីគំនរបាក់បែកនៃផ្ទះ ដែលត្រូវបានកប់ក្រោមដីបាក់ ដែលបណ្តាលឲ្យមនុស្សចំនួន២២នាក់ស្លាប់ និង១០នាក់រងរបួស។

គ្រោះមហន្តរាយចុងក្រោយបំផុតនេះ បានកើតឡើងនៅក្នុងស្រុក Achham ដែលមានចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានី កដ្ឋមណ្ឌូ។

លោក Yagya Raj Joshi មន្ត្រីនៅតំបន់ Kailali បាននិយាយថា មនុស្សប្រហែល ១៥០០ នាក់ដែលផ្លាស់ទីលំនៅដោយសារតែទឹកជំនន់ បានទៅជ្រកកោននៅតាមអគារសាធារណៈ។

គួរបញ្ជាក់ថា ជំនន់ទឹកភ្លៀង និងការរអិលបាក់ដី គឺជារឿងធម្មតា ដែលកើតឡើងនៅតំបន់ជួរភ្នំនៃប្រជាជាតិហិមាល័យមួយនេះ ជាពិសេសអំឡុងរដូវភ្លៀងមូសុងប្រចាំឆ្នាំ ចន្លោះខែមិថុនា ដល់ខែកញ្ញា។

យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា មនុស្សយ៉ាងតិច៧០នាក់បានស្លាប់ និង១៣នាក់បាត់ខ្លួននៅទូទាំងប្រទេស ក្នុងគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅឆ្នាំនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ព័រតូរីកូ ប្រឈមការបាក់ដី និងទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម