Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ប្រកាសអាសន្ន នៅភាគខាងត្បូង ដោយសារព្យុះកំណាច Nanmadol (មានវីដេអូ)

បានផុស

នៅ

មន្ត្រីឧតុនិយមជប៉ុន បានបន្តជំរុញឲ្យប្រជាជននៅកោះ Kyushu ភាគខាងត្បូងប្រទេស មានការប្រុងប្រយ័ត្នខ្ពស់ ខណៈព្យុះទីហ្វុងដ៏មានឥទ្ធិពល Nanmadol រំកិលទៅភាគខាងជើងកោះនេះ។

អាជ្ញាធរ ​បាន​ប្រកាសអាសន្ន​សម្រាប់​ខេត្ត​ភាគ​ខាង​ត្បូង ​ដោយ​សារ​តែ​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​ទ្រង់ទ្រាយ​ធំ ​ដែលគេជួបប្រទះតែ​ម្តងប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយនេះ។

ព្យុះទីហ្វុង បានបង្កឲ្យមានការបាក់ដីនៅខេត្តភាគខាងត្បូង Kagoshima កាលពីយប់ថ្ងៃអាទិត្យ។ ទីភ្នាក់ងារឧតុនិយម បានប្រកាសអាសន្នអំពីភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្ត Miyazaki។ ទីភ្នាក់ងារនេះ ក៏បានប្រកាសអាសន្ននៅក្នុងខេត្ត Kagoshima ផងដែរ សម្រាប់ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់។

ប្រជាជនត្រូវបានណែនាំឲ្យជម្លៀសទៅទីទួលខ្ពស់ ឬស្នាក់នៅក្នុងអគារដែលរឹងមាំ។ ខ្យល់បក់បោកខ្លាំងកំពុងវាយប្រហារតំបន់ Kyushu ស្ទើរតែទាំងមូល និងផ្នែកខ្លះនៃតំបន់ Shikoku និង Chugoku ដែលនៅជិតនោះ។

ភ្លៀងធ្លាក់កម្រិតជាង ៩០០មិល្លីម៉ែត្រ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Misato នៃខេត្ត Miyazaki ចាប់តាំងពីថ្ងៃសៅរ៍មកម្ល៉េះ ដែលនេះជាភ្លៀងធ្លាក់ខ្ពស់ជាងកម្រិតមធ្យម សម្រាប់ខែកញ្ញាទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះទីហ្វុង Nanmadol ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ផ្លាស់​ប្តូរ​ទិសដៅ​របស់​ខ្លួន ​ហើយឆ្ពោះទៅ​ទិស​ខាង​កើត​បន្ទាប់​ពី​ឆ្លង​កាត់កោះ Kyushu នៅ​​ថ្ងៃ​ចន្ទ។

ទីភ្នាក់ងារឧតុនិយម ក៏កំពុងព្រមានប្រជាជនឲ្យប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី និងទឹកជំនន់នៅតាមតំបន់ទំនាបផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ ជប៉ុន បញ្ជាឲ្យជម្លៀសមនុស្សជិត ២លាននាក់ ខណៈព្យុះទីហ្វុង Nanmadol កាន់តែខិតជិតទៅដល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២៣ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣១ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥៩ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម