Connect with us

ព័ត៌មានអន្ដរជាតិ

តើព្រះរាជពិធីបុណ្យសព អតីតព្រះមហាក្សត្រិយានី Elizabeth ទី២ ត្រូវចំណាយអស់ប៉ុន្មាន?

បានផុស

នៅ

មានការជជែកវែកញែកគ្នាយ៉ាងខ្លាំង នៅក្នុងបណ្តាញសារព័ត៌មាន និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីថ្លៃចំណាយនៃព្រះរាជពិធីបុណ្យសពរបស់ អតីតព្រះមហាក្សត្រិយានី Elizabeth ទី២។

គ្មានតួលេខណាមួយ ដែលគេបង្ហាញច្បាស់លាស់នោះទេ ប៉ុន្តែបើយោងតាមការប៉ាន់ប្រមាណរបស់គេហទំព័រ FullFact ក្រោយវិភាគសម្រាប់ពិធីបុណ្យសពធំៗនាពេលកន្លងមកបានបង្ហាញថា ព្រះរាជពិធីបុណ្យសពនេះ នឹង​ត្រូវ​ចំណាយ​រហូត​ដល់​ទៅ ៨ លាន​ផោន (ជាង៩លានដុល្លារអាមេរិក)។

ថ្លៃចំណាយនឹងរ៉ាប់រងលើពិធីនានា ក្បួនដង្ហែយោធា និងអេក្រង់ធំៗដែលផ្សាយអំពីព្រឹត្តិការណ៍នេះទៅកាន់ហ្វូងមនុស្សនៅឧទ្យានទីក្រុងឡុងដ៍។ បន្ថែមពីលើនេះ ការចំណាយលើប៉ូលិស និងសន្តិសុខដើម្បីគ្រប់គ្រងហ្វូងមនុស្ស និងការគំរាមកំហែងដែលអាចកើតមាន នឹងឈានដល់រាប់លានផោនឯណោះ។

ពិធីបុណ្យសពថ្នាក់រដ្ឋលើកចុងក្រោយរបស់ចក្រភពអង់គ្លេស ត្រូវបានប្រារព្ធធ្វើឡើងសម្រាប់រដ្ឋបុរសលោក Sir Winston Churchill ក្នុងឆ្នាំ១៩៦៥។ ជាធម្មតា ពិធីបុណ្យសពរបស់រដ្ឋ ត្រូវបានបម្រុងទុកសម្រាប់តែព្រះមហាក្សត្រប៉ុណ្ណោះ ប៉ុន្តែករណីលើកលែងដ៏កម្រ អាចត្រូវបានធ្វើឡើងសម្រាប់មនុស្សដែលមានកិត្តិយសផ្សេងទៀត។

នៅឆ្នាំ១៩៦៥ កាសែត Times បានរាយការណ៍ថា ពិធីបុណ្យសពរបស់លោក Churchill ត្រូវចំណាយ ៤៨ ០០០ផោន ដែលស្មើនឹងតម្លៃប្រហែល ១លានផោនបើគិតក្នុងឆ្នាំ២០២២។ ការគណនានេះត្រូវបានអនុវត្តដោយប្រើប្រាស់សន្ទស្សន៍បរិត្តផរណា GDP របស់រតនាគារ។

ទោះជាយ៉ាងណាក៏ដោយ ព្រះរាជពិធីបុណ្យសពរបស់អតីតព្រះមហាក្សត្រិយានី ទំនងជាមានតម្លៃថ្លៃជាងនេះ ពីព្រោះពិធីបុណ្យសពថ្មីៗមួយចំនួនទៀត ត្រូវចំណាយរាប់លានផោនឯណោះ ហើយណាមួយនេះជាព្រះរាជពិធីបុណ្យសពរបស់ព្រះរាជវង្សានុវង្សទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះរាជពិធីបុណ្យសពរបស់អតីតម្ចាស់ក្សត្រី Diana ក្នុងឆ្នាំ ១៩៩៧ ត្រូវបានគេរាយការណ៍ថា ចំណាយអស់ ៤ ទៅ ៥ លានផោនបើធៀបនឹងប្រាក់សព្វថ្ងៃគឺស្មើនឹងប្រហែល ៧ ទៅ ៨លានផោន។

ចំណែកពិធីបុណ្យសពរបស់លោកស្រី Baroness Thatcher ក្នុងឆ្នាំ ២០១៣ មានតម្លៃប្រហែល ៣.២ លានផោន (ប្រហែល ៣.៨លានផោននាពេលសព្វថ្ងៃនេះ)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Full Fact

ចុចអាន៖ មញ្ជូសា របស់ព្រះមហាក្សត្រិយានី Elizabeth មកដល់ព្រះបរមរាជវាំង Buckingham

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម