ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ជួបគ្រោះរញ្ជួយដីធ្ងន់ធ្ងរ មានទាំងអ្នកស្លាប់ និងរបួស
ការរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័របានវាយប្រហារតំបន់ Hualien ភាគខាងកើតកោះតៃវ៉ាន់កាលពីរសៀលថ្ងៃអាទិត្យ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមួយចំនួនទៀតកំពុងរងរបួស ។

យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) បានឲ្យដឹងថា ចំណុចកណ្តាលត្រូវបានត្រួតពិនិត្យនៅរយៈទទឹង ២៣.១៥ ដឺក្រេ និងរយៈបណ្តោយ ១២១.៣០ ដឺក្រេ ហើយមានជម្រៅ ១០ គីឡូម៉ែត្រ ។
កម្មកររោងចក្រស៊ីម៉ងត៍មួយកន្លែងនៅចំណុចកណ្តាលក្រុង Yuli បានរងរបួស និងស្លាប់ បន្ទាប់ពីទៅដល់មន្ទីរពេទ្យ ខណៈអគារកម្ពស់ ៣ ជាន់ក្នុងទីក្រុងមួយនេះក៏បានបាក់រលំសង្កត់មនុស្ស ៤ នាក់ផងដែរ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ប្រហែល ៣ ម៉ោងក្រោយមក មនុស្សទាំង ៤ នាក់ រួមទាំងក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ។

ទន្ទឹមនោះ រថភ្លើងមួយខ្សែបានបង្វែរទិសដៅ បន្ទាប់ពីភ្លៀងធ្លាក់នៅក្នុងស្ថានីយរថភ្លើង ខណៈស្ពាន ២ កន្លែងក៏បានបាក់ និងបណ្តាលឲ្យមនុស្ស ៣ នាក់រងរបួស ។ ទោះជាយ៉ាងណា ក្រោយមកពួកគេក៏ត្រូវបានជួយសង្គ្រោះផងដែរ ខណៈអ្នកទេសចរជាង ៤០០ នាក់ត្រូវបានជាប់គាំងនៅតំបន់ភ្នំក្នុងទីក្រុង Yuli ។
ឧប្បត្តិហេតុផ្សេងទៀតរួមមានរថភ្លើងត្រូវបានពន្យារពេល និងការដាច់ចរន្តអគ្គិសនី ហើយការងារសង្គ្រោះកំពុងដំណើរការ ខណៈទីក្រុងជាច្រើននៅតំបន់ Hualien និង Taitung បានប្រកាសថា ការងារ និងសាលារៀនទាំងអស់នឹងត្រូវផ្អាកចាប់ពីថ្ងៃចន្ទនេះទៅ ។

គួរបញ្ជាក់ថា តៃវ៉ាន់បានគ្រោះរញ្ជួយដី ចាប់តាំងពីថ្ងៃសៅរ៍មកម្ល៉េះ ពោលការរញ្ជួយដីកម្រិត ៦.៥ រ៉ិចទ័របានវាយលុកកោះនេះនៅម៉ោង ៩ និង ៤១ នាទីយប់ថ្ងៃសៅរ៍ ហើយមានការញ័រជាង ១០០ ដង ។ បន្ទាប់មកការរញ្ជួយដីកម្រិត ៥.៧ រ៉ិចទ័របានវាយប្រហារតំបន់ Taitung នៅម៉ោង ១ និង ១៩ នាទីរសៀល ខណៈក្រោយមកគ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័របានវាយប្រហារតំបន់ Hualien នៅម៉ោង ៥ និង ៣៩ នាទីល្ងាចថ្ងៃអាទិត្យ ៕


ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ China.org.cn

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ