ព័ត៌មានអន្ដរជាតិ
លោក បៃដិន នៅតែអះអាងថា កងកម្លាំង អាមេរិក នឹងការពារកោះតៃវ៉ាន់
លោកប្រធានាធិបតី ចូ បៃដិន បាននិយាយម្តងទៀតថា ទីក្រុងវ៉ាស៊ីនតោនមានឆន្ទៈក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីការពារតៃវ៉ាន់ពីទីក្រុងប៉េកាំង ប្រសិនបើចាំបាច់ ប៉ុន្តែលោកអះអាងថា សហរដ្ឋអាមេរិកនៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយ “ចិនតែមួយ” ហើយមិន “លើកទឹកចិត្ត” ឯករាជ្យភាពរបស់កោះនេះនោះទេ ។

ក្នុងអំឡុងពេលកិច្ចសម្ភាសន៍ក្នុងកម្មវិធី “៦០ នាទី” របស់ទូរទស្សន៍ CBS News ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃអាទិត្យ លោក បៃដិន ត្រូវបានសួរថាតើសហរដ្ឋអាមេរិកនឹងចូលរួមដោយផ្ទាល់ដើម្បី “ការពារទីក្រុងតៃប៉ិ” នៅក្នុងជម្លោះដែលអាចកើតមានរវាងទីក្រុងប៉េកាំង និងតៃវ៉ាន់ រួមទាំងតាមរយៈការប្រើប្រាស់កម្លាំងយោធាដែរឬទេ ។
លោក បៃដិន បានឆ្លើយតបថា “ប្រាកដណាស់ហើយ ប្រសិនបើពិតជាមានការវាយប្រហារដែលមិនធ្លាប់មានពីមុនមកមែន ។ គោលនយោបាយរបស់សហរដ្ឋអាមេរិក “មិនបានផ្លាស់ប្តូរ” ហើយកងកម្លាំងអាមេរិកនឹងការពារកោះតៃវ៉ាន់ ។

ទោះយ៉ាងណាក៏ដោយ មេដឹកនាំអាមេរិករូបនេះក៏បាននិយាយផងដែរថា ទីក្រុងវ៉ាស៊ីនតោនគោរពគោលនយោបាយ “ចិនតែមួយ” ដោយទទួលស្គាល់ថា មានប្រទេសចិនតែមួយគត់ដែលដឹកនាំដោយទីក្រុងប៉េកាំង ហើយយើងយល់ស្របនឹងអ្វីដែលយើងបានចុះហត្ថលេខាជាយូរមកហើយ ជាពិសេសយើងមិនលើកទឹកចិត្តកោះតៃវ៉ាន់ឲ្យមានឯករាជ្យឡើយ ។
លោក បៃដិន ធ្លាប់បានធ្វើសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះកាលពីខែឧសភា ដោយហៅវាថា “ការប្តេជ្ញាចិត្ត” របស់អាមេរិកក្នុងការការពារតៃវ៉ាន់ ហើយនៅពេលនោះក៏មានការតវ៉ាពីទីក្រុងប៉េកាំងផងដែរ ដោយនិយាយថា វាមិនបង្កើតការផ្លាស់ប្តូរណាមួយនៅក្នុងគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់ ឬចិននោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ តៃវ៉ាន់ ជួបគ្រោះរញ្ជួយដីធ្ងន់ធ្ងរ មានទាំងអ្នកស្លាប់ និងរបួស

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ