Connect with us

ព័ត៌មានអន្ដរជាតិ

ចក្រភពអង់គ្លេស និងពិភពលោក លាអតីតព្រះមហាក្សត្រិយានី Elizabeth ក្នុងព្រះរាជពិធីបុណ្យសពថ្នាក់រដ្ឋ (មានវីដេអូ)

បានផុស

នៅ

នៅថ្ងៃចន្ទទី១៩ខែកញ្ញានេះ ចក្រភពអង់គ្លេស មេដឹកនាំពិភពលោក និងព្រះរាជវង្សានុវង្សមកពីជុំវិញពិភពលោក បានធ្វើការលាជាលើកចុងក្រោយដល់អតីតព្រះមហាក្សត្រិយានី Elizabeth នៅក្នុងព្រះរាជពិធីបុណ្យសពថ្នាក់រដ្ឋដ៏ធំដែលមិនអាចកាត់ថ្លៃបាន។

អតីតព្រះមហាក្សត្រិយានី Elizabeth ទី២

រយៈពេល៤ថ្ងៃនៃការតម្កល់ព្រះបរមសពថ្នាក់រដ្ឋជាផ្លូវការនៅ Westminster Hall បានបញ្ចប់។ ក្នុងអំឡុងពេលនោះ មនុស្សរាប់សែននាក់បានតម្រង់ជួរ ដើម្បីមើលព្រះមញ្ជូសារបស់អតីតព្រះមហាក្សត្រិយានី ដែលជាក្សត្រសោយរាជ្យយូរជាងគេរបស់ចក្រភពអង់គ្លេស។

បុគ្គល​ជា​ច្រើន​នៅ​ទូទាំង​ពិភពលោក ​រួម​ទាំង​ប្រធានាធិបតី​អាមេរិកលោក Joe Biden ផងដែរ បាន​គោរពព្រះ​វិញ្ញាណក្ខន្ធ​ដល់​អតីតព្រះមហាក្សត្រិយានីព្រះជន្ម ៩៦ ព្រះវស្សា ​ដែល​បានគ្រងរាជបល្ល័ង្ក​​រយៈ​ពេល ៧ ទសវត្សរ៍​។

ប្រធានាធិបតី​អាមេរិកលោក Joe Biden និងភរិយា

ក្នុងចំណោមបុគ្គលមកគោរពចំនួន២០០០នាក់ គឺមានមេដឹកនាំពិភពលោកប្រមាណ ៥០០នាក់ រួមទាំងលោក Biden, ព្រះចៅអធិរាជ Naruhito នៃប្រទេសជប៉ុន, អនុប្រធានាធិបតីចិន Wang Qishan និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa ផងដែរ។

ញ្ញាតិវង្សានុវង្ស ១៨អង្គរបស់ព្រះមហាក្សត្រិយានីដែលដឹកនាំដោយស្តេច Charles ទី៣ ក៏មានវត្តមានផងដែរ។

ព្រះមញ្ជូសារបស់អតីតព្រះមហាក្សត្រិយានី

គួរបញ្ជាក់ជាថ្មី ព្រះមហាក្សត្រិយានី Elizabeth ទី២ បានសោយទិវង្គតកាលពីថ្ងៃទី៨ខែកញ្ញាក្នុងព្រះរាជដំណាក់ Balmoral Castle នៅប្រទេស ស្កុតឡែន។

ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រិយានី បានធ្លាក់ចុះយ៉ាងខ្លាំង ហើយអស់រយៈពេលជាច្រើនខែចុងក្រោយ ព្រះមហាក្សត្រិយានី បានបាត់ពីភ្នែកសាធារណជន ប៉ុន្តែពីរថ្ងៃមុនពេលសោយទិវង្គត ព្រះមហាក្សត្រិយានី បានតែងតាំងលោកស្រី Liz Truss ជានាយករដ្ឋមន្ត្រីទី១៥ និងជានាយករដ្ឋមន្ត្រីចុងក្រោយរបស់ព្រះមហាក្សត្រិយានី Elizabeth ទី២។

ព្រះមញ្ជូសារបស់អតីតព្រះមហាក្សត្រិយានី

ប៉ូលិសបាន ហៅប្រតិបត្តិការសន្តិសុខដែលមានមន្ត្រីចូលរួមជាង ១០០០០នាក់ថាជា ប្រតិបត្តិការដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេស។

មនុស្សរាប់លាននាក់នៅក្នុងចក្រភពអង់គ្លេស និងក្រៅពីនេះ បានទស្សនាព្រះរាជពិធីបុណ្យសពរបស់ព្រះមហាក្សត្រិយានី ដែលជារឿងមិនធ្លាប់ផ្សាយតាមទូរទស្សន៍ពីមុនមក។ ព្រះរាជពិធីបានបញ្ចប់ដោយការផ្លុំត្រែនៅចំពោះមុខព្រះវិហារ ហើយប្រទេសជាតិ ត្រូវស្ងប់ស្ងាត់ស្មិងស្មាធិ៍រយៈពេលពីរនាទី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters, Guardian

ចុចអាន៖ តើព្រះរាជពិធីបុណ្យសព អតីតព្រះមហាក្សត្រិយានី Elizabeth ទី២ ត្រូវចំណាយអស់ប៉ុន្មាន?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ថ្នាក់ដឹកនាំ យុវជន និងសាធារណជន ចាប់អារម្មណ៍ការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន និង App NoDrug ក្នុងពិធីបុណ្យទន្លេជុំទី ៩

ព័ត៌មានជាតិ៥៦ នាទីutes មុន

Update ៖ កុមារាអាយុជាង ៣ ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សីបានទទួលមរណភាពហើយ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែល គំរាមដាក់បញ្ចូលតំបន់ហ្គាហ្សាជាទឹកដីរបស់ខ្លួន

លោក លី ឈាំង
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចិន​​​ជំរុញប្រទេសផ្សេងៗឱ្យបើកទីផ្សារបន្ថែម ដើម្បីទប់ទល់​​ពន្ធ​ ត្រាំ​

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចក្រឡាហោម នឹងស្នើសម្តេចធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់អគារវិទ្យាល័យ នេត យ៉ង់ ក្រោយបញ្ចប់ការសាងសង់

ព័ត៌មានជាតិ២១ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

សន្តិសុខសង្គម៩ ម៉ោង មុន

មកដើរលេងសង្ក្រាន្ត យកម៉ូតូទៅផ្ញើ ខណៈចេញមកវិញបាត់ម៉ូតូ ផ្អើលអ្នកទទួលផ្ញើរត់បាត់ស្រមោល

សន្តិសុខសង្គម១០ ម៉ោង មុន

ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

បុរស ចិន ម្នាក់ ហេតុតែជាអ្នកមាន សុខចិត្តចាយលុយដុល្លារ ជួលមនុស្សយន្តជាមេផ្ទះ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល ចុះឆ្មក់ពិនិត្យការបម្រើសេវានៅមណ្ឌលសុខភាពមួយកន្លែង នៅខេត្តពោធិ៍សាត់ ដោយមិនជូនដំណឹងជាមុន

Sokha Hotels

ព័ត៌មានពេញនិយម