ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់ចិន ប្រាប់ប្រជាជន កុំឲ្យប៉ះជនបរទេស (មានវីដេអូ)
មន្ត្រីសុខាភិបាលចិនជាន់ខ្ពស់ម្នាក់ បានណែនាំប្រជាជនឲ្យចៀសវាងការប៉ះពាល់រាងកាយជាមួយជនបរទេស ដើម្បីការពារការឆ្លងមេរោគអុតស្វា បន្ទាប់ពីករណីដំបូងនៃវីរុសនេះ ត្រូវបានកត់ត្រានៅចិនដីគោក កាលពីថ្ងៃសុក្រទី១៦ខែកញ្ញា។

លោក Wu Zunyou ប្រធានអ្នកជំនាញខាងរោគរាតត្បាតនៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ប្រទេសចិន បានបង្ហោះលើទំព័រ Weibo ផ្លូវការរបស់គាត់កាលពីថ្ងៃសៅរ៍ថា “ដើម្បីការពារការឆ្លងជំងឺអុតស្វា និងជាផ្នែកមួយនៃរបៀបរស់នៅដែលមានសុខភាពល្អរបស់យើង យើងសូមណែនាំថា អ្នកមិនត្រូវប៉ះពាល់ស្បែកទល់ស្បែកជាមួយជនបរទេសនោះទេ”។
លោក Wu ក៏បានអំពាវនាវឲ្យមនុស្សចៀសវាងទំនាក់ទំនងស្បែកទល់ស្បែក ជាមួយអ្នកដែលនៅបរទេសក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយ ក៏ដូចជាជនចម្លែកទាំងអស់ផងដែរ។

លោកបានសរសេរថា “វាចាំបាច់ និងមានសារសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងការតាមដាន និងបង្ការការរីករាលដាលនៃជំងឺអុតស្វានៅកម្រិតសង្គម”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Wu មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយលើរឿងនេះទេ។

ទីក្រុង Chongqing ភាគនិរតីប្រទេសចិន បានកត់ត្រាការឆ្លងមេរោគអុតស្វាកាលពីថ្ងៃសុក្រ នៅក្នុងខ្លួនបុគ្គលម្នាក់ដែលទើបវិលមកដល់ពីបរទេស ដោយនោះសម្គាល់ជាការឆ្លងជំងឺអុតស្វាករណីទី១នៅចិនដីគោក ចំពេលមានការផ្ទុះឡើងលើពិភពលោកនាពេលថ្មីៗនេះ។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺបាននិយាយនៅពេលក្រោយថា អ្នកឆ្លងគឺជាជនជាតិចិនអាយុ ២៩ ឆ្នាំ ដែលជិះយន្តហោះទៅទីក្រុង Chongqing កាលពីថ្ងៃទី ១៤ ខែកញ្ញា ក្រោយចាកចេញពីប្រទេសអេស្ប៉ាញ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បុរសម្នាក់ កើតជំងឺអេដស៍ កូវីដ និងអុតស្វា ក្នុងពេលតែមួយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ