Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះគ្រាប់បែកក្នុងសាលារៀនប៉ាគីស្ថាន ស្លាប់និងរបួសមនុស្សជាង៥០នាក់

បានផុស

នៅ

ប៉ូលិសបាននិយាយថា មនុស្ស៧នាក់បានស្លាប់និងជាង៥០នាក់ទៀតរងរបួសបន្ទាប់ពីការផ្ទុះអំឡុងពេលសិស្សកំពុងរៀនក្នុងសាលាសាសនាមួយនៅទីក្រុង Peshawar ភាគខាងជើងប្រទេសប៉ាគីស្ថាន។

មន្ត្រីម្នាក់នៅកន្លែងកើតហេតុបានប្រាប់ BBC ថា ក្មេងៗគឺស្ថិតក្នុងចំណោមអ្នកស្លាប់។

មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវទេខណៈការស៊ើបអង្កេតបានចាប់ផ្តើម។

ទីក្រុង Peshawar ដែលស្ថិតនៅជិតព្រំដែនអាហ្វហ្គានីស្ថានបានជួបប្រទះអំពើហិង្សាអាក្រក់ៗមួយចំនួនក្នុងអំឡុងពេលនៃការបះបោររបស់ក្រុមតាលីបង់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ប៉ូលិសបានប្រាប់ BBC ថា ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល០៨និង៣០នាទីព្រឹក (ម៉ោងនៅប៉ាគីស្ថាន)។

មនុស្សប្រហែល៦០នាក់ត្រូវបានគេគិតថាកំពុងរៀនក្នុងថ្នាក់នៅសាលាសាសនាមួយដែលគេស្គាល់ថា Madrassa។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកបានប្រាប់ប៉ូលិសថា គាត់បានឃើញបុរសម្នាក់ចូលក្នុងសាលាដោយមានកាបូបដាក់គ្រឿងផ្ទុះ មុនការផ្ទុះកើតឡើង។

ជំនួយការអធិការរងប៉ូលិសលោក Shafqat Malik បានប្រាប់កាសែត Express Tribune របស់ប្រទេសប៉ាគីស្ថានថា គ្រឿងផ្ទុះទម្ងន់៥គីឡូក្រាមត្រូវបានប្រើក្នុងការវាយប្រហារនេះ។

ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សម្តីប៉ូលិសដោយនិយាយថា គ្រូបង្រៀន២នាក់ស្ថិតក្នុងចំណោមអ្នករងរបួស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

អភិបាលខេត្តបាត់ដំបង ណែនាំឱ្យមេឃុំ រឹតបន្តឹងលើការគ្រប់គ្រងដីចំណីផ្លូវ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ

កីឡា១០ នាទីutes មុន

ស្ថិតិ​ក្រុម​ទាំង​៣​ ត្រូវ​​ប៉ះ កម្ពុជា​ វគ្គ​ជម្រុះ​ក្នុងពូល​ពាន​ AFC U23 Asian Cup នៅ​ភ្នំពេញ

ព័ត៌មានជាតិ១២ នាទីutes មុន

គិត ម៉េង៖កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីទទួលបានការផ្លាស់ប្តូរថ្មីនៃការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មតំបន់ និងសកល ​

ព័ត៌មានជាតិ១២ នាទីutes មុន

ថវិកាសរុបជិត ៤០ ម៉ឺនដុល្លារ ត្រូវបានអភិបាលរាជធានីនាំទៅប្រគល់ជូន កងទ័ពជួរមុខ ទិសព្រះវិហារ និងស្ទឹងត្រែង

សន្តិសុខសង្គម១៥ នាទីutes មុន

លោក ហង្ស សំណាង និងបក្ខពួកត្រូវបានបញ្ជូនដល់ស្នងការខេត្តស្វាយរៀង ដើម្បីសួរនាំបន្ត

Sokha Hotels

ព័ត៌មានពេញនិយម