Connect with us

ព័ត៌មានអន្ដរជាតិ

បន្ទាប់ពីរកឃើញការឆ្លងថ្មី១៥៥ករណី ថៃព្រមានថា មួយថ្ងៃអាចមានអ្នកឆ្លងកូវីដឡើងដល់ទៅខ្ទង់ម៉ឺន

បានផុស

នៅ

នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលថៃបានកត់ត្រាករណីកូវីដថ្មីចំនួន១៥៥ករណីដោយក្នុងនោះមាន១៤ជាករណីឆ្លងក្នុងសហគមន៍ ១១ករណីជាជនចំណាកស្រុកនិង១០ជាករណីនាំចូល។ ការឆ្លងថ្មីនេះបាននាំឲ្យករណីកូវីដសរុបរបស់ប្រទេសថៃកើនដល់៦,៤៤០ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បាននិយាយថា ១០ករណីថ្មីគឺជាការនាំចូលពីប្រទេសអាល្លឺម៉ង់ វៀតណាម ឥណ្ឌា ស៊ុយអែត សហរដ្ឋអាមេរិក ទួរគីនិងបារ៉ែន។

ករណីថ្មីចំនួន១២ត្រូវបានផ្សារភ្ជាប់ទៅនឹងការរីករាលដាលនៅផ្សារបង្កាក្នុងខេត្ត សាមុត សាខននិងករណីថ្មីចំនួន២ទៀតត្រូវបានផ្សារភ្ជាប់ទៅនឹងវង់ល្បែងក្នុងខេត្ត Rayong។

អ្នកនាំពាក្យដដែលបាននិយាយថា ផ្អែកលើការគណនារបស់អាជ្ញាធរសុខាភិបាលបានឲ្យដឹងថា បើគ្មានវិធានការគ្រប់គ្រងទេនោះ ចំនួនករណីថ្មីប្រចាំថ្ងៃអាចកើនឡើងដល់១៨,០០០ករណីត្រឹមថ្ងៃទី១៤ខែមករា។

វិធានការគ្រប់គ្រងកម្រិតមធ្យមអាចបណ្តាលឲ្យមានករណីថ្មីប្រចាំថ្ងៃប្រមាណ៨,០០០ករណីហើយវិធានការគ្រប់គ្រងខ្លាំងក្លាអាចកំណត់ករណីថ្មីប្រចាំថ្ងៃទាបជាង១,០០០ករណី។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង១:៣០នាទីរសៀលថ្ងៃអង្គារនេះ ថៃមានករណីឆ្លងជំងឺកូវីដចំនួន៦,៤៤០ករណីនិងមានអ្នកស្លាប់៦១នាក់ខណៈ៤,១៨៤នាក់បានជាសះស្បើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ ប្រកាសមានអ្នកស្លាប់ដោយសារកូវីដលើកដំបូងក្នុងរយៈពេល២ខែ

ចុចអាន៖ ផ្ទុះកូវីដក្នុងវង់ល្បែងនៅខេត្តមួយរបស់ថៃ ឆ្លងមនុស្សរាប់សិននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម