ព័ត៌មានអន្ដរជាតិ
វីដេអូ និងរូបភាព បង្ហាញពីគ្រោះមហន្តរាយដ៏ធំធេង បង្កឡើងដោយព្យុះសង្ឃរា Fiona នៅ ព័រតូរីកូ
ការខូចខាតដ៏ធំធេង ត្រូវបានរាយការណ៍នៅទូទាំងកោះ ព័រតូរីកូ បន្ទាប់ពីព្យុះសង្ឃរា Fiona ចាប់ផ្តើមវាយប្រហារកាលពីរសៀលថ្ងៃអាទិត្យទី១៨ខែកញ្ញា។
ផ្លូវនានា ត្រូវបានប្រែក្លាយទៅជាទន្លេដែលមានទឹកហូរខ្មួលខ្មាញ់ ហើយសូម្បីតែស្ពាន ដែលទើបសាងសង់បន្ទាប់ពីព្យុះសង្ឃរា Maria ក្នុងឆ្នាំ២០១៧ ក៏ត្រូវបានទឹកហូរបុកកម្ទេចផងដែរ។
អគ្គិសនីត្រូវបានកាត់ផ្តាច់ទាំងស្រុងដោយធ្វើឲ្យកោះមានប្រជាជនប្រហែល ៣.២លាននាក់មួយនេះ ធ្លាក់ចូលទៅក្នុងភាពងងឹត។ ខ្យល់កន្ត្រាក់បានវាយបំប៉ើងដំបូលផ្ទះ ខណៈភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យបាក់ដីទៀតផង។
ព្យុះសង្ឃរា Fiona បានវាយប្រហារនៅចម្ងាយប្រហែល ២៤គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុង Mayaguez ជាមួយនឹងកម្លាំងខ្យល់អតិបរមា ១៣៦គីឡូម៉ែត្រក្នុងមួយម៉ោង។
កាលពីព្រឹកថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិកលោក Joe Biden បានយល់ព្រមឲ្យប្រកាសអាសន្ននៅតំបន់នោះ។ កំពង់ផែរបស់ព័រតូរីកូត្រូវបានបិទ ហើយជើងហោះហើរចេញពីអាកាសយានដ្ឋានសំខាន់ ត្រូវបានលុបចោល។
ខាងក្រោមនេះគឺជាវីដេអូនិងរូបភាពបង្ហាញពីគ្រោះមហន្តរាយដ៏ធំធេង ដែលបង្កឡើងដោយព្យុះសង្ឃរា Fiona៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ព័រតូរីកូ ប្រឈមការបាក់ដី និងទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន