Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា អ៊ុយក្រែន កុហកសុទ្ធសាធ អំពីផ្នូរដ៏ធំដែលរកឃើញនៅទីក្រុង Izyum (មានវីដេអូ)

បានផុស

នៅ

ប្រទេសរុស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយក្រែន​ ពីការបង្កើត​ឡើង​នូវ​របាយការណ៍ដែលថា ផ្នូរដ៏ធំ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អតីត​ទីក្រុង​គ្រប់គ្រង​ដោយ​រុស្ស៊ី Izyum។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទទី១៩ខែកញ្ញាថា “ទាំងនេះគឺជាការកុហកសុទ្ធសាធ”។ លោកបន្ថែមថា ទីក្រុងមូស្គូ នឹងក្រោកឈរឡើងសម្រាប់ការពិតនៅក្នុងរឿងនេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov

ផ្នូរប្រហែល ៤៥០ ត្រូវបានគេរកឃើញនៅក្នុងព្រៃនៃទីក្រុង Izyum បន្ទាប់ពីទីក្រុងយុទ្ធសាស្ត្រមួយនេះ ត្រូវបានទាហានអ៊ុយក្រែន វាយដណ្តើមយកពីរុស្ស៊ីវិញ កាលពីសប្តាហ៍មុន។

សម្រាប់លោក Peskov, រឿងនេះគឺជាសេណារីយ៉ូ ដូចគ្នានឹងរឿងនៅ Bucha ដែលជាទីក្រុងមួយខាងក្រៅរដ្ឋធានី កៀវ ជាកន្លែងដែលសពមនុស្សរាប់សិបនាក់នៅក្នុងសម្លៀកបំពាក់ស៊ីវិល ត្រូវបានរកឃើញនៅតាមដងផ្លូវ បន្ទាប់ពីកងទ័ពរុស្ស៊ី ចាកចេញ។

មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា ៩៩ភាគរយ​នៃសព​ដែល​គេ​យក​ចេញ មាន​សញ្ញា​នៃ​ការ​ស្លាប់​ដោយ​ហិង្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពវិមានក្រឹមឡាំង ដែលកាន់កាប់តំបន់ Kharkov ភាគខាងជើងឆៀងខាងកើតប្រទេសអ៊ុយក្រែន បានទម្លាក់អាវុធរបស់ពួកគេចុះ ហើយរត់ចេញក្នុងរយៈពេលពីរបីសប្តាហ៍ចុងក្រោយ បន្ទាប់ពីមានការវាយបកតបតដោយអ៊ុយក្រែន។

ការវាយប្រហារដូចផ្លេកបន្ទោរនេះ បានដណ្តើមយកមកវិញនូវទឹកដីជាង ៤៨០០ គីឡូម៉ែត្រការ៉េ ដែលធ្លាក់ទៅដៃកងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ពូទីន កាលពីដើមឆ្នាំនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក Zelensky ថា ទីតាំងធ្វើទារុណកម្មយ៉ាងតិច ១០ កន្លែង ត្រូវបានរកឃើញក្នុងតំបន់ ទើបរំដោះបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម