ព័ត៌មានអន្ដរជាតិ
ព្យុះកំណាច Nanmadol ចាប់ផ្តើមឆក់យកជីវិតមនុស្សហើយ នៅ ជប៉ុន
យោងតាមទិន្នន័យដែលប្រមូលបានដោយ NHK គិតត្រឹមម៉ោង ១១ យប់ថ្ងៃចន្ទទី១១ខែកញ្ញា មនុស្សចំនួន២នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និង១២០នាក់រងរបួសនៅក្នុងប្រទេសជប៉ុនដោយសារតែឥទ្ធិពលនៃព្យុះកំណាច Nanmadol។

នៅខេត្ត Miyazaki, បុរសក្នុងវ័យ៤០ឆ្នាំប្លាយម្នាក់ ត្រូវបានគេប្រទះឃើញសន្លប់ ហើយក្រោយមកត្រូវបានបញ្ជាក់ថា ស្លាប់នៅមន្ទីរពេទ្យ។ ក្រុមមន្ត្រីសង្ស័យថា គាត់អាចរងគ្រោះដោយការរអិលបាក់ដី។
នៅតំបន់មួយទៀតនៃខេត្តនេះ បុរសក្នុងវ័យ៦០ឆ្នាំប្លាយ ត្រូវបានគេបញ្ជាក់ថាស្លាប់ បន្ទាប់ពីរថយន្តរបស់គាត់ត្រូវលិចទឹក ធ្វើឲ្យគាត់ជាប់ក្នុងនោះ។ មនុស្សម្នាក់ ក៏ត្រូវបានគេរាយការណ៍ថា បាត់ខ្លួនផងដែរនៅក្នុងខេត្ត Hiroshima។

ព្យុះទីហ្វុង Nanmadol ដែលជាព្យុះខ្លាំងបំផុតមួយ វាយប្រហារប្រទេសជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បាននាំមកនូវជាមួយខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ធ្ងន់ធ្ងរទៅកាន់ភាគខាងលិចប្រទេសជប៉ុន ដែលបណ្តាលឲ្យមានការរំខានដល់ការដឹកជញ្ជូន និងបង្ខំឲ្យក្រុមហ៊ុននានាផ្អាកប្រតិបត្តិការ។
លោកនាយករដ្ឋមន្ត្រី Fumio Kishida បានពន្យារពេលធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍នេះ ដើម្បីវាយតម្លៃការខូចខាតដែលបង្កឡើងដោយព្យុះទីហ្វុងទី១៤ក្នុងរដូវព្យុះរបស់ប្រទេសជប៉ុន។

ព្យុះ Nanmadol បានធ្វើឲ្យមានការបាក់ដីនៅជិតទីក្រុង Kagoshima កាលពីល្ងាចថ្ងៃអាទិត្យ មុនពេលវាយប្រហារកោះ Kyushu ភាគខាងលិច ហើយតម្រង់ទៅកោះសំខាន់ Honshu នៅព្រឹកថ្ងៃចន្ទ។
ក្រសួងពាណិជ្ជកម្មបាននិយាយថា គ្រួសារប្រហែល ២៨៦ ០០០ គ្មានអគ្គិសនីប្រើប្រាស់នៅរសៀលថ្ងៃចន្ទ។ សេវារថភ្លើងល្បឿនលឿននិងជើងហោះហើរ ក៏បានផ្អាកប្រតិបត្តិការផងដែរ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ជប៉ុន ប្រកាសអាសន្ន នៅភាគខាងត្បូង ដោយសារព្យុះកំណាច Nanmadol

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ