ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថ្មីរបស់ អង់គ្លេស បង្ហាញកញ្ចប់ទឹកប្រាក់ផ្ដល់ឲ្យ អ៊ុយក្រែន ក្នុងឆ្នាំ ២០២៣
នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសលោកស្រី Liz Truss នឹងប្រាប់មេដឹកនាំពិភពលោកថា ការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមអ៊ុយក្រែននៅឆ្នាំ ២០២៣ នឹងមានទំហំទឹកប្រាក់ ២.៦៣ ពាន់លានដុល្លារ ។

កាសែត Financial Times បានរាយការណ៍នៅថ្ងៃអង្គារនេះថា លោកស្រី Truss នឹងផ្តល់សារមិនគួរឲ្យជឿរបស់ចក្រភពអង់គ្លេសនៃការបន្តផ្ដល់ជំនួយយោធាដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទីក្រុងកៀវ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ជាកន្លែងដែលលោកស្រីគ្រោងនឹងថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉កនៅថ្ងៃពុធ ។
កាសែត Financial Times បានរាយការណ៍ទៀតថា “លោកស្រី Truss បានសន្យាជាមួយប្រជាជនអ៊ុយក្រែនថា ចក្រភពអង់គ្លេសនឹងបន្តនៅពីក្រោយអ៊ុយក្រែនគ្រប់ជំហាន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ” ។

ស្របពេលជាមួយគ្នានេះវិមាន Downing Street ក៏បានប្រាប់កាសែត Financial Times ផងដែរថា ការប្តេជ្ញាចិត្តរបស់ទីក្រុងឡុងដ៍ចំពោះរដ្ឋាភិបាលទីក្រុងកៀវក្នុងឆ្នាំ ២០២២ នេះក៏មានទំហំទឹកប្រាក់ចំនួន ២.៦៣ ពាន់លានដុល្លារផងដែរ ហើយបានធ្វើឲ្យចក្រភពអង់គ្លេសក្លាយជាអ្នកផ្តល់ជំនួយយោធាធំបំផុតទី ២ ដល់អ៊ុយក្រែន ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ជំនួយយោធារបស់ចក្រភពអង់គ្លេសបានពាក់ព័ន្ធនឹងការផ្តល់រ៉ុកកែតរាប់រយគ្រាប់ រថពាសដែកចំនួន ១២០ គ្រឿង ប្រព័ន្ធការពារដែនអាកាសចំនួន ៥ គ្រឿង ហើយកងទ័ពអ៊ុយក្រែនប្រមាណ ២៧,០០០ នាក់ត្រូវបានបណ្តុះបណ្តាលដោយកងកម្លាំងចក្រភពអង់គ្លេស ចាប់តាំងពីឆ្នាំ ២០១៥ មក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល