Connect with us

ព័ត៌មានអន្ដរជាតិ

នាវាផ្ទុកយន្តហោះអាមេរិក កំពុងឆ្ពោះដំណើរទៅ កូរ៉េខាងត្បូង

បានផុស

នៅ

នៅចុងសប្តាហ៍នេះ នាវាដឹកយន្តហោះរបស់សហរដ្ឋអាមេរិក នឹងទៅដល់ប្រទេសកូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨មក ដើម្បីធ្វើសមយុទ្ធយោធារួមគ្នា ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីឥរិយាបថនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

កងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទទី១៩ខែកញ្ញាថា USS Ronald Reagan ដែលជានាវាផ្ទុកយន្តហោះចម្បាំងដឹកនាំក្រុមនាវាវាយប្រហារតូចៗ នឹងទៅដល់ទីក្រុងកំពង់ផែ Busan នៅថ្ងៃសុក្រ ទី២៣ខែកញ្ញា។

កងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តាមរយៈការធ្វើសមយុទ្ធរួមគ្នា កងទ័ពជើងទឹកនៃប្រទេសទាំងពីរ គ្រោងពង្រឹងការត្រៀមខ្លួនខាងយោធា និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ដើម្បីសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ”។

កាលពីដើមខែនេះ ប្រទេសកូរ៉េខាងជើង បានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឲ្យខ្លួនបើកការវាយប្រហារនុយក្លេអ៊ែរការពារខ្លួន និងប្រកាសពីឋានៈរបស់ខ្លួន ជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរមិនបកត្រលប់ក្រោយ។

ទីក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងអាវុធជាច្រើនលើកនៅឆ្នាំនេះ ដោយបានបាញ់បង្ហោះមីស៊ីលរាប់សិបគ្រាប់ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំផងដែរ។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលបង្ហាញក្តីព្រួយបារម្ភអំពីអ្វីដែលពួកគេហៅថាជា “ការផ្ញើសារបង្កជម្លោះ និងធ្វើឲ្យមានអស្ថិរភាព ទាក់ទងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយកូរ៉េខាងជើង”។

សេចក្តីថ្លែងការណ៍នោះនិយាយថា “ភាគីទាំងពីរបានប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រើអំណាចទាំងអស់របស់ខ្លួន ដើម្បីពង្រឹងជំហររបស់សម្ព័ន្ធភាព”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្តើមសមយុទ្ធយោធា ធំបំផុតក្នុងរយៈពេល ៥ឆ្នាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម