Connect with us

ព័ត៌មានអន្ដរជាតិ

កងកម្លាំង​សន្តិសុខ​អ៊ីរ៉ង់ បាញ់​កុមារី​​អាយុ​១០​ឆ្នាំ​ចំក្បាល អំឡុងពេលធ្វើបាតុកម្ម

បានផុស

នៅ

ក្រុមសិទ្ធិមនុស្សបាននិយាយថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានបាញ់កាំភ្លើងចំក្បាលក្មេងស្រីជនជាតិឃើដ​ អាយុ១០ឆ្នាំម្នាក់ ដោយបណ្តាលឲ្យនាងរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុង Bukan ដែលជាកន្លែង កំពុងផ្ទុះបាតុកម្មពាក់ព័ន្ធការស្លាប់របស់ Zhina Amini។

បាតុកម្មបានចាប់ផ្តើម បន្ទាប់ពីជនជាតិឃើដឈ្មោះ Mahsa Amini អាយុ ២២ ឆ្នាំមកពីទីក្រុង Saqiz របស់អ៊ីរ៉ង់ បានស្លាប់គួរឲ្យសង្ស័យកាលពីថ្ងៃសុក្រ បន្ទាប់ពីសន្លប់ដោយសារការប៉ះទង្គិច។

យោងតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស Hengaw និងក្រុមគ្រួសារបានឲ្យដឹងថា Amini ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារសប្តាហ៍មុន ក្នុងទីក្រុង តេហេរ៉ង់ ហើយដាក់ឃុំឃាំង និងត្រូវបានគេធ្វើទារុណកម្មរាងកាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីការស្លាប់របស់នាង បាតុកម្មបាននិងកំពុងបន្តនៅទូទាំងទីក្រុងរបស់ជនជាតិឃើដ ក្នុងតំបន់ Kurdistan ក៏ដូចជាខេត្ត West Azarbaijan ផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងការដែលកងកម្លាំងសន្តិសុខអ៊ីរ៉ង់ ប្រើប្រាស់គ្រាប់កាំភ្លើងពិត ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីបំបែកពួកគេ។

ក្រុមសិទ្ធិមនុស្សបានកត់សម្គាល់នៅក្នុងការបង្ហោះ Facebook ដាច់ដោយឡែកថា បាតុករជនជាតិឃើដ២នាក់ឈ្មោះ Fuad Qadimi និង Mohsin Mohamedi ត្រូវបានសម្លាប់ ដោយគ្រាប់កាំភ្លើងពិត របស់កងកម្លាំងអ៊ីរ៉ង់កាលពីថ្ងៃចន្ទ និងជាង ១៥ នាក់ផ្សេងទៀតរងរបួស៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bas News

ចុចអាន៖ អ៊ីរ៉ង់ គំរាម កម្ទេច អ៊ីស្រាអែល បើហ៊ានវាយប្រហារ កម្មវិធី នុយក្លេអ៊ែរ របស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម