ព័ត៌មានអន្ដរជាតិ
ដោយសារកំហុសមួយ វ៉ាក់សាំងកូវីដជិត៥០០ដូសត្រូវបោះចោលទទេៗ
វាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Moderna ជិត៥០០ដូសត្រូវបានបោះចោលនៅឯគ្លិនិកមួយក្នុងរដ្ឋ Wisconsin បន្ទាប់ពីបុគ្គលិកបានទុកប្រអប់ដាក់វ៉ាក់សាំងចំនួន៥០ប្រអប់នៅខាងក្រៅទូរទឹកកកអំឡុងពេលយប់ដែលជាហេតុធ្វើឲ្យវាមិនអាចប្រើប្រាស់បាន។

អ្នកនាំពាក្យគ្លីនិកសុខភាព Advocate Aurora បានប្រាប់ NBC ថា ការស្តុកទុកមិនត្រឹមត្រូវបានកើតឡើងនៅគ្លីនិក Aurora ក្នុងទីក្រុង Grafton នៃរដ្ឋ Wisconsin កាលពីចុងសប្តាហ៍។ អ្នកនាំពាក្យនិយាយថា ប្រអប់ដាក់វ៉ាក់សាំងត្រូវបានបោះចោលដោយសារតែ “កំហុសមនុស្ស”។
អ្នកនាំពាក្យរូបនេះនិយាយទៀតថា “យើងដឹងថា វ៉ាក់សាំងរបស់ Moderna ប្រហែល៥០ប្រអប់ត្រូវបានយកចេញពីទូទឹកកកឱសថស្ថាននៅពេលយប់។ យើងខកចិត្តនិងសោកស្តាយយ៉ាងខ្លាំងដែលរឿងនេះបានកើតឡើង”។

គួរបញ្ជាក់ថា ប្រអប់នីមួយៗមានផ្ទុកវ៉ាក់សាំងចំនួន១០ដូស។
ទោះបីជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មិនតម្រូវឲ្យដាក់ក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងបំផុតដូចវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ក៏ដោយក៏វានៅតែតម្រូវឲ្យរក្សាក្នុងសីតុណ្ហភាពទាបចន្លោះដក២៥និងដក១៥អង្សាសេស្រដៀងទៅនឹងវ៉ាក់សាំង Sputnik V របស់រុស្ស៊ីដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ក្រោយផ្ទុះកូវីដខ្លាំង ថៃបញ្ជាទិញវ៉ាក់សាំងក្រុមហ៊ុន AstraZeneca

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ