ព័ត៌មានអន្ដរជាតិ
តុងហ្គា ជួបគ្រោះផ្ទុះភ្នំភ្លើង ៨ ដងក្នុងរយៈពេល ៤៨ ម៉ោង (មានវីដេអូ)
យោងតាមសេវាកម្មភូគព្ភសាស្ត្ររបស់ប្រជាជាតិប៉ាស៊ីហ្វិកបានឲ្យដឹងថា ភ្នំភ្លើងមួយកន្លែងនៅកោះភាគខាងជើងរបស់តុងហ្គាបានផ្ទុះឡើងចំនួន ៨ ដងក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ និងបានព្រមានអ្នកស្រុកឲ្យនៅឆ្ងាយពីតំបន់នោះផងដែរ ។

ភ្នំភ្លើង Home Reef បានផ្ទុះឡើងក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ និងបានហូរចេញនូវកម្អែភ្នំភ្លើង ក៏ដូចជាព្រួសផ្សែង និងផេះយ៉ាងហោចណាស់ ៣ គីឡូម៉ែត្រទៅលើអាកាស ខណៈក៏មានការផ្ទុះចំនួន ៦ ដងផងដែរក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយកាលពីថ្ងៃអង្គារ ។
សេវាកម្មភូគព្ភសាស្ត្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបើកយន្តហោះត្រូវបានព្រមានឲ្យមានការប្រុងប្រយ័ត្ននៅពេលហោះហើរកាត់តាមដែនអាកាសក្បែរភ្នំភ្លើង បន្ទាប់ពីកម្រិតប្រកាសអាសន្នអាកាសចរណ៍សម្រាប់ភ្នំ Home Reef បានកើនឡើងដល់ពណ៌ទឹកក្រូច ពោលក្រោមកម្រិតភាពអាសន្នតែមួយប៉ុណ្ណោះ ។

គួរបញ្ជាក់ថា សកម្មភាពរញ្ជួយគឺជារឿងធម្មតាទៅហើយនៅជុំវិញតុងហ្គា ដែលជាប្រទេសប្រជុំកោះតូចមួយដែលមានមនុស្សប្រហែល ១០០,០០០ នាក់ និងមានកោះចំនួន ១៧១ ប៉ុន្តែកម្រិតការព្រមានកាលពីថ្ងៃអង្គារគឺខ្លាំងជាងធម្មតា ដោយសារតែល្បឿននៃការផ្ទុះបានកើនឡើងយ៉ាងឆាប់រហ័សនៅឯភ្នំភ្លើង Home Reef ។
ទន្ទឹមនោះនៅក្នុងខែមករាឆ្នាំនេះ តុងហ្គាក៏បានជួបការផ្ទុះនៃភ្នំភ្លើង Hunga-Tonga-Hunga-Ha’apai ផងដែរ ដែលជាភ្នំភ្លើងដ៏មានឥទ្ធិពលបំផុតមួយក្នុងសម័យទំនើប ហើយវាក៏ជាការផ្ទុះដូចគ្រាប់បរមាណូដែលបានបង្កើតរលកយក្សស៊ូណាមិក្នុងជម្រៅ ១៥ ម៉ែត្រ និងបានសម្លាប់មនុស្ស ៣ នាក់ បំផ្លាញភូមិ និងកាត់ផ្តាច់ខ្សែទំនាក់ទំនងរបស់តុងហ្គា ដែលធ្វើឲ្យប្រទេសនេះនៅឆ្ងាយពីពិភពលោកជាច្រើនសប្តាហ៍ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera

-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច