ព័ត៌មានអន្ដរជាតិ
យោធា មីយ៉ាន់ម៉ា ព្រមានអ្នកណាចុច Like គាំទ្រលទ្ធិប្រជាធិបតេយ្យលើ Facebook នឹងជាប់ពន្ធនាគារ
យោធាមីយ៉ាន់ម៉ាព្រមានថា អ្នកណាដែលបង្ហាញការគាំទ្រចំពោះលទ្ធិប្រជាធិបតេយ្យនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ។
អ្នកនាំពាក្យក្រុមប្រឹក្សាគ្រប់គ្រងយោធាបានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា មនុស្សដែលគាំទ្រក្រុមដែលមានអរិភាពនឹងយោធាអាចត្រូវបានកាត់ទោស ។
អ្នកនាំពាក្យរូបនេះបាននិយាយថា ការចុច Share ឬ Like លើមាតិកាលើបណ្ដាសង្គម Facebook ដោយរដ្ឋាភិបាលរួបរួមជាតិគាំទ្រលទ្ធិប្រជាធិបតេយ្យនឹងចាត់ទុកថាជាទង្វើញុះញង់សាធារណជន ។
លោកក៏បានស្នើដែរថា យោធានឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់អ្នកដែលផ្តល់ការផ្គត់ផ្គង់ដល់ចលនាតស៊ូ ស្របពេលដែលការប្រយុទ្ធគ្នាបាននិងកំពុងបន្តរវាងក្រុមយោធា និងក្រុមប្រឆាំង ចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុនមក ។
គួរបញ្ជាក់ថា ការគាំទ្រលទ្ធិប្រជាធិបតេយ្យកំពុងទទួលបានសន្ទុះរយ៉ាងខ្លាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយក្នុងនោះយោធាត្រូវបានគេជឿថា កំពុងព្យាយាមទប់ស្កាត់សកម្មភាពរបស់ពួកគេ ពោលបានរឹតបន្តឹងការគ្រប់គ្រងព័ត៌មានទាំងអស់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ម៉ាឡេស៊ី ជំរុញឲ្យអាស៊ាន ធ្វើសកម្មភាព ក្រោយ មីយ៉ាន់ម៉ា បើកការវាយប្រហារលើសាលារៀនសម្លាប់កុមារ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ