Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី ឲ្យទាហានប្រុងជើងការ ចំពេលមានភាពតានតឹងនៅ​ព្រំដែន អឺរ៉ុប

បានផុស

នៅ

ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko កាលពីថ្ងៃអង្គារបានដាក់អង្គភាពកងទ័ពដើម្បីប្រុងជើងការ ចំពេលមានភាពតានតឹងនៅតាមព្រំដែនរបស់សហភាពអឺរ៉ុប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lukashenko ​បាន​ថ្លែង​ក្នុង​ជំនួប​ជាមួយ​លេខាធិការ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​រដ្ឋ​នៃប្រទេស​បេឡារុស លោក Alexander Grigoryevich ថា “ស្ថានភាពបច្ចុប្បន្ននេះគឺធ្ងន់ធ្ងរ និងគ្រោះថ្នាក់ណាស់ ។ ទោះយ៉ាងណា យើងមិនចាំបាច់ភ័យខ្លាចអ្វីនោះទេ ។ យើង​ត្រូវ​ដាក់​អង្គភាព​យោធា​មួយ​ចំនួនឲ្យ​​ប្រុង​ជើងការ​តាម​ស្តង់ដារ​សម័យ​សង្គ្រាម ហើយនេះ​គឺជា​ការ​ចាំបាច់បំផុត” ។

ស្របពេលជាមួយគ្នានោះលោក Lukashenko ក៏បាន​និយាយ​ជា​ថ្មី​ផងដែរពី​ការ​គាំទ្រ​របស់​បេឡារុស​ចំពោះ​រុស្ស៊ី​ថា “យើង​បាន​បង្កើត​លំហ​ការពារ ហើយ​តាម​ពិត​យើង​មាន​កម្លាំង​ប្រដាប់​អាវុធ​រួម​ជាមួយ​រុស្ស៊ី ។ គ្រប់ផ្នែកទាំងអស់នៃកងទ័ពរុស្ស៊ីត្រូវឆ្លងកាត់ប្រទេសបេឡារុស ហើយនេះ​ជា​កាតព្វកិច្ច​​ចំពោះ​សម្ព័ន្ធមិត្ត​របស់​យើង” ។

លោក Lukashenko ​បាន​កត់​សម្គាល់​ថា បេឡារុសកំពុងមានកិច្ច​ខិត​ខំ​ប្រឹង​ប្រែងក្នុងការ​បង្កើត​កង​ជីវពល​ស្ម័គ្រ​ចិត្ត​ដើម្បី​ពង្រឹង​ការ​ការពារ​មាតុភូមិ ខណៈប្រទេសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ីមួយនេះក៏បានគាំទ្រប្រទេសជិតខាងភាគខាងកើតរបស់ខ្លួនក្នុងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូនៅអ៊ុយក្រែនផងដែរ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុករបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក វ្ល៉ាឌីមៀរ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជាងកន្លះឆ្នាំមកហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ហើយបានសម្លាប់មនុស្ស ៥,៧៦៧ នាក់ និង ៨,២៩២ នាក់រងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក Zelensky ឲ្យជម្រើស ២ ទៅទាហាន រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម