Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ប្រកាសកែនទ័ព នៅក្នុងប្រទេស រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃពុធទី២១ខែកញ្ញានេះ បានប្រកាសអំពីការកែនទ័ពមួយផ្នែកនៅក្នុងប្រទេសរុស្ស៊ី ខណៈសង្រ្គាមនៅអ៊ុយក្រែន ឈានជិតដល់ខែទី៧។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន

សុន្ទរកថារបស់លោក ពូទីន ទៅកាន់ជនរួមជាតិ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីតំបន់គ្រប់គ្រងដោយរុស្ស៊ីនៅភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន បានប្រកាសផែនការរៀបចំការបោះឆ្នោតដើម្បីក្លាយជាផ្នែកនៃប្រទេសរុស្ស៊ី។

កិច្ចខិតខំប្រឹងប្រែងដែលគាំទ្រដោយវិមានក្រឹមឡាំង ដើម្បីលេបយកតំបន់ចំនួន៤ អាចកំណត់ជាដំណាក់កាលកាន់តែសំខាន់សម្រាប់ទីក្រុងមូស្គូក្នុងសង្រ្គាម បន្ទាប់ពីអ៊ុយក្រែនទទួលជោគជ័យនៅលើសមរភូមិ។

ការបោះឆ្នោតប្រជាមតិ នឹងចាប់ផ្តើមនៅថ្ងៃសុក្រក្នុងតំបន់ Luhansk, Kherson និងផ្នែកមួយដែលគ្រប់គ្រងដោយរុស្ស៊ីគឺ Zaporizhzhia និង Donetsk៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AP

ចុចអាន៖ លោក ពូទីន បង្ហាញ ពី កង្វល់ របស់ ចិន ចំពោះវិបត្តិ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម