ព័ត៌មានអន្ដរជាតិ
លោក Macron ចោទ រុស្ស៊ី ថា កំពុងវិលទៅកាន់ចក្រពត្តិនិយម
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្កោលទោសចំពោះសង្គ្រាមលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ហើយបានអះអាងថា វាតំណាងឲ្យការវិលត្រឡប់ទៅកាន់ចក្រពត្តិនិយម និងយុគសម័យនៃអាណានិគមនិយម ។

ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ, លោក Macron បាននិយាយថា ប្រទេសរុស្ស៊ីមានចេតនាបំពាននូវធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ បើទោះបីជាប្រទេសនេះជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ ។
លោកប្រធានាធិបតីបាននិយាយទៀតថា ទីក្រុងមូស្គូបានសម្រេចចិត្តត្រួសត្រាយផ្លូវសម្រាប់សង្គ្រាមឧបសម្ព័ន្ធនាពេលអនាគតដែលកើតមានឡើងនៅអឺរ៉ុប អាស៊ី ឬអាហ្រ្វិក ។ លោកថា នេះតំណាងឲ្យការវិលត្រឡប់ទៅចក្រពត្តិនិយម និងយុគសម័យអាណានិគមនិយម ។

លោក Macron បានកត់សម្គាល់ថា កង្វះខាតថាមពល និងអាហារដែលបណ្តាលមកពីសង្គ្រាមលុកលុយរបស់យោធារុស្ស៊ីលើអ៊ុយក្រែនអាចបែងចែកសហគមន៍អន្តរជាតិ ។ ទោះយ៉ាងណា លោកក៏បានអំពាវនាវឲ្យមានសាមគ្គីភាពក្នុងចំណោមប្រជាជាតិនានាផងដែរ ។
ទន្ទឹមនោះ លោក Macron បានបញ្ជាក់ទៀតថា ប្រទេសដែលអព្យាក្រឹត និងនៅស្ងៀម សព្វថ្ងៃបានបម្រើបុព្វហេតុនៃចក្រពត្តិនិយមបែបថ្មី ហើយក្លាយជាអ្នកទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ។

ជាចុងក្រោយលោកប្រធានាធិបតីបារាំងសង្កត់ធ្ងន់ថា គោលជំហររបស់បារាំងចំពោះសន្តិភាពតែងតែមានភាពច្បាស់លាស់ ហើយទីក្រុងប៉ារីសបានចាប់ផ្តើមចូលរួមក្នុងកិច្ចសន្ទនាជាមួយក្រុងមូស្គូ មុនពេលសង្គ្រាមលុកលុយរបស់រុស្ស៊ីគូចាប់ផ្តើមមកម្ល៉េះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី ឲ្យទាហានប្រុងជើងការ ចំពេលមានភាពតានតឹងនៅព្រំដែន អឺរ៉ុប

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ