ព័ត៌មានអន្ដរជាតិ
ផ្ទុះបាតុកម្មប្រឆាំងលោក ពូទីន នៅរុស្ស៊ី, មនុស្សរាប់ពាន់នាក់ត្រូវចាប់ខ្លួន
ប៉ូលិសរុស្ស៊ី ត្រូវបានគេរាយការណ៍ថា បានចាប់ខ្លួនបាតុកររាប់ពាន់នាក់ ដែលប្រមូលផ្តុំគ្នាប្រឆាំងនឹងការសម្រេចចិត្តរបស់វិមានក្រឹមឡាំង ក្នុងការកែនទាហានបន្ថែមរាប់ពាន់នាក់ឲ្យទៅប្រយុទ្ធនៅអ៊ុយក្រែន។

អង្គការសិទ្ធិមនុស្សរុស្ស៊ី OVD-Info អះអាងថា មានបាតុករជាង១០០០នាក់ត្រូវបានចាប់ខ្លួន ដោយចំនួនច្រើនបំផុតគឺនៅក្នុងទីក្រុង St Petersburg និង Moscow។

មនុស្សរាប់សិបនាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរនៅក្នុងទីក្រុង Irkutsk រួមទាំងទីក្រុងស៊ីបេរីផ្សេងទៀត និង Yekaterinburg។

ការិយាល័យរដ្ឋអាជ្ញាក្រុងមូស្គូកាលពីថ្ងៃពុធទី២១ខែកញ្ញា បានព្រមានថា ការអំពាវនាវតាមអ៊ីនធឺណិតឲ្យចូលរួមបាតុកម្មតាមដងផ្លូវដោយគ្មានការអនុញ្ញាត ឬចូលរួមក្នុងការតវ៉ា អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ១៥ឆ្នាំ។

ពួកគេអាចត្រូវបានកាត់ទោសក្រោមច្បាប់ប្រឆាំងនឹងការបង្ខូចកិត្តិយសកងកម្លាំងប្រដាប់អាវុធ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ឬលើកទឹកចិត្តអនីតិជនឲ្យតវ៉ា។

ការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងរបស់រុស្ស៊ីសម្រាប់ការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីសង្គ្រាមអ៊ុយក្រែន និងការយាយីរបស់ប៉ូលិសលើសកម្មជនប្រឆាំងលោក ពូទីន បានធ្វើឲ្យការតវ៉ាប្រឆាំងសង្គ្រាមជាសាធារណៈ កម្រកើតមានណាស់។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យមានការកែនទ័ពមួយផ្នែក ដែលនេះមានន័យថា ទាហានបម្រុងចំនួន ៣០០ ០០០នាក់ នឹងត្រូវត្រៀមខ្លួន ដើម្បីពង្រឹងកងកម្លាំងរបស់រុស្ស៊ី បន្ទាប់ពីរងគ្រោះដោយការវាយបកតបតពីសំណាក់កងទ័ពអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?