Connect with us

ព័ត៌មានអន្ដរជាតិ

លោក Shoigu ៖ រុស្ស៊ី កំពុងធ្វើសង្គ្រាមជាមួយបស្ចិមប្រទេស ច្រើនជាង អ៊ុយក្រែន

បានផុស

នៅ

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា រុស្ស៊ីកំពុងធ្វើសង្រ្គាមជាមួយលោកខាងលិច ច្រើនជាងធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sergei Shoigu បាននិយាយថា “តាម​ពិត​ទៅ យើង​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​លោក​ខាង​លិច​ បូករួមនឹង​អង្គការណាតូមួយទៀត ។ យើងមានន័យថា ការផ្គត់ផ្គង់អាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ មិនត្រឹមតែជាកញ្ចប់យោធាដ៏ធំតែមួយមុខនោះទេ ប៉ុន្តែវាក៏បូករួមទាំងអំពីប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធដំណើរការព័ត៌មានផងដែរ” ។

លោករដ្ឋមន្ត្រីការពារជាតិបាននិយាយទៀតថា បើគិតរហូតមកដល់ពេលនេះ ប្រទេសលោកខាងលិច ក៏ដូចជាអង្គការណាតូ កំពុងផ្គត់ផ្គង់ដល់ទីក្រុងកៀវនូវសព្វាវុធដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន ។

លោករដ្ឋមន្ត្រីបានបន្តថា កងកម្លាំងអ៊ុយក្រែនកំពុងប្រើប្រាស់អាវុធលោកខាងលិចកាន់តែខ្លាំងឡើង ដើម្បីតម្រង់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងមន្ទីរពេទ្យផងដែរ ។

ជាងចុងក្រោយលោក Shoigu បានសង្កត់ធ្ងន់ថា ផ្កាយរណបយោធាជាង ៧០ និងផ្កាយរណបស៊ីវិលចំនួន ២០០ កំពុងធ្វើការដើម្បីជួយអ៊ុយក្រែន ហើយអ្នកឯកទេសយោធាលោកខាងលិចប្រហែល ១៥០ នាក់ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុងកៀវដើម្បីដឹកនាំកងកម្លាំងអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ តំបន់ផ្ដាច់ខ្លួនរបស់ អ៊ុយក្រែន ចំនួន ៤ នឹងបោះឆ្នោតចូលរួមជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៨ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ១ ម៉ោង មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា១ ម៉ោង មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ២ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម