ព័ត៌មានអន្ដរជាតិ
ត្រីបាឡែនប្រហែល ២០០ ក្បាលងាប់នៅលើឆ្នេរ អូស្ត្រាលី
ក្រុមអ្នកជួយសង្គ្រោះអូស្ត្រាលីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ត្រីបាឡែនប្រភេទ Pilot Whales ប្រហែល ២០០ ក្បាលបានងាប់ បន្ទាប់ពីបានជាប់គាំងនៅលើឆ្នេរខ្សាច់ដែលលាតសន្ធឹងលើឆ្នេរសមុទ្រភាគខាងលិចរដ្ឋ Tasmania ។

យោងតាមសេវាកម្មសត្វព្រៃរបស់រដ្ឋបានឲ្យដឹងថា មានតែត្រីបាឡែន ៣៥ ក្បាលប៉ុណ្ណោះក្នុងចំណោមត្រីបាឡែនប្រហែល ២៣០ ក្បាលនៅរស់រានមានជីវិតតាមបណ្តោយឆ្នេរខ្សាច់ Ocean Beach ដែលជាខ្សែទឹករបស់មហាសមុទ្រភាគខាងត្បូង ។
លោក Brendon Clark អ្នកគ្រប់គ្រងប្រតិបត្តិការសត្វព្រៃរបស់រដ្ឋបាននិយាយថា “យើងមានសត្វដែលនៅរស់រានមានជីវិតប្រហែល ៣៥ ក្បាលនៅលើឆ្នេរ ហើយនៅពេលនេះគឺយើងនឹងផ្តោតលើការជួយសង្គ្រោះ និងបញ្ជូនសត្វទាំងនេះចូលក្នុងទឹកវិញ” ។

លោកបានបន្ថែមថា “ទោះយ៉ាងណា ជាអកុសល យើងបានឃើញត្រីបាឡែនងាប់ច្រើនជាងត្រីដែលនឹងត្រូវជួយសង្គ្រោះ” ។ លោកបានប្រាប់ថា លក្ខខណ្ឌបរិស្ថាន ក៏ដូចជាការជិះទូកលេងនៅលើឆ្នេរសមុទ្រភាគខាងលិច Ocean Beach គឺជាហេតុផលមួយធ្វើឲ្យប៉ះពាល់ដល់សត្វទាំងនេះ ។
ដោយឡែកកាលពី ២ ឆ្នាំមុននៅក្បែរទីក្រុងកំពង់ផែ Macquarie Harbor ក៏មានត្រីបាឡែនប្រភេទ Pilot Whales ជិត ៥០០ ក្បាលបានជាប់គាំងលើឆ្នេរខ្សាច់ផងដែរ ហើយវាជាការជាប់គាំងដ៏ធំបំផុតដែលមិនធ្លាប់មានរបស់ប្រទេសនេះ ។

ក្នុងអំឡុងពេលដែលជាប់គាំងនោះ ត្រីបាឡែនជាង ៣០០ ក្បាលបានងាប់ បើទោះបីជាមានការខិតខំប្រឹងប្រែងជួយសង្គ្រោះ និងបញ្ជូនពួកវាចូលទៅក្នុងទឹកពីសំណាក់អ្នកស្ម័គ្រចិត្តរាប់សិបនាក់ដែលបានធ្វើការយ៉ាងនឿយហត់ជាច្រើនថ្ងៃនៅក្នុងទឹកនៃរដ្ឋ Tasmania ក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
ចុចអាន ៖ តុងហ្គា ជួបគ្រោះផ្ទុះភ្នំភ្លើង ៨ ដងក្នុងរយៈពេល ៤៨ ម៉ោង

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត