ព័ត៌មានអន្ដរជាតិ
ប្រជាជនរុស្ស៊ី សម្រុកចេញពីប្រទេស ក្រោយលោក ពូទីន ប្រកាសកែនទ័ព (មានវីដេអូ)
សំបុត្រយន្តហោះចាកចេញពីប្រទេសរុស្ស៊ី បានលក់អស់គ្មានសល់ត្រឹមមួយប៉ប្រិចភ្នែក ខណៈជនជាតិរុស្ស៊ីជាច្រើននាក់ បានសម្រុកចាកចេញ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រកាសកែនទាហាន សម្រាប់សង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។
ការស្វែងរកក្នុងគេហទំព័រកក់ជើងហោះហើរដ៏ពេញនិយមបំផុតរបស់រុស្ស៊ីគឺ Aviasales មានការកើនឡើងយ៉ាងខ្លាំង។ នេះបើយោងតាមទិន្នន័យរបស់ Google Trends។
ទិន្នន័យរបស់ Aviasales បានបង្ហាញថា សំបុត្រសម្រាប់ជើងហោះហើរត្រង់ពីទីក្រុងមូស្គូទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី និង យ៉េរ៉េវ៉ាន់ នៃប្រទេសអាមេនី ត្រូវបានលក់អស់គ្មានសល់កាលពីថ្ងៃពុធទី២១ខែកញ្ញា ព្រោះប្រទេសទាំង២នេះ អនុញ្ញាតឲ្យជនជាតិរុស្ស៊ីចូលដោយមិនចាំបាច់មានទិដ្ឋាការ។
សំបុត្រសម្រាប់ជើងហោះហើរដែលដំណើរការដោយក្រុមហ៊ុន Air Serbia ពីទីក្រុង មូស្គូ ទៅ ប៊េលក្រាដ ក៏លក់អស់ផងដែរ។
តម្លៃសម្រាប់សំបុត្រមួយជើងទៅកាន់ប្រទេសតួកគី បានហក់ឡើងខ្ពស់ដល់ទៅជិត ១១៥០ដុល្លារ ពោលគឺកើនឡើងបីដង បើធៀបនឹងប្រហែល ៣៦០ដុល្លារ កាលពីសប្តាហ៍មុន។
តម្លៃសំបុត្រទៅឌូបៃក៏កើនឡើងផងដែរ ដោយសំបុត្រថ្នាក់សេដ្ឋកិច្ចថោកបំផុត គឺ៤៩០០ដុល្លារ។
ប្រភពមួយបានប្រាប់រ៉យទ័រថា ប្រជាជននៅតែប្រញាប់ប្រញាល់ចាកចេញពីប្រទេស ដោយបារម្ភថា ពួកគេនឹងមិនអាចចេញរួចឡើយបើនៅតែបង្អង់យូរ។
លោក ពូទីន មិនបានបញ្ជាក់អំពីចំនួនមនុស្សដែលនឹងត្រូវហៅឲ្យចូលបំពេញកាតព្វកិច្ចកងទ័ពនោះទេ ប៉ុន្តែនិយាយថា ក្រសួងការពារជាតិនឹងកំណត់តួលេខនេះ។
នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បាននិយាយថា ដំបូងទាហានបម្រុងចំនួន ៣០០ ០០០ នាក់នឹងត្រូវបានកែន ប៉ុន្តែសង្កត់ធ្ងន់ថា ក្រឹត្យនេះអនុវត្តចំពោះតែអ្នកដែលមានបទពិសោធន៍ប្រយុទ្ធ និងសេវាកម្មពាក់ព័ន្ធប៉ុណ្ណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Abs-Cbn
ចុចអាន៖ ផ្ទុះបាតុកម្មប្រឆាំងលោក ពូទីន នៅរុស្ស៊ី, មនុស្សរាប់ពាន់នាក់ត្រូវចាប់ខ្លួន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន