Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី ជីនពីង ប្រាប់ឲ្យកងទ័ពចិន ផ្តោតលើការត្រៀមខ្លួនធ្វើសង្គ្រាម (មានវីដេអូ)

បានផុស

នៅ

នៅក្នុងសន្និសីទស្តីពីការការពារជាតិ និងកំណែទម្រង់យោធានៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធទី២១ខែកញ្ញា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជំរុញឲ្យយោធាចិន ផ្តោតលើការត្រៀមលក្ខណៈសម្រាប់សកម្មភាពយោធា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំចិនបាននិយាយថា “វាចាំបាច់ណាស់ ក្នុងការចម្រាញ់និងអនុវត្តបទពិសោធន៍កំណែទម្រង់ជោគជ័យ ដើម្បីទប់ទល់នឹងស្ថានភាពថ្មី ហើយយល់ពីតម្រូវការនៃភារកិច្ច ផ្តោតលើការរៀបចំធ្វើសង្គ្រាម និងមានភាពក្លាហានក្នុងការរុករក និងច្នៃប្រឌិត”។

ទោះបីជាយ៉ាងណាក៏ដោយ លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម ​អំពីថាតើ​ជម្លោះ​អ្វី​ដែល​លោក​បាន​សំដៅ​ទៅ​លើនោះទេ។

ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ នាពេលថ្មីៗនេះ បានធ្វើសមយុទ្ធយោធារួមគ្នា ហើយស្ថានភាពជុំវិញកោះតៃវ៉ាន់ក៏កាន់តែតានតឹងផងដែរ។

គួរបញ្ជាក់ថា សន្និសីទនេះមានការចូលរួមពីតំណាងជាន់ខ្ពស់ នៃក្រុមប្រឹក្សាយោធាមជ្ឈិមរបស់ប្រទេសចិន (CMC), កងជីវពលប្រដាប់អាវុធប្រជាជន និងសាលាយោធា។

CMC គឺជាអ្នកដឹកនាំកងទ័ពរំដោះប្រជាជនចិន និងកងជីវពលប្រដាប់អាវុធប្រជាជន ដោយមានលោក ស៊ី ជីនពីង បានធ្វើជាប្រធានចាប់តាំងពីឆ្នាំ ២០១៣មក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TASS, Teletrader

ចុចអាន៖ លោក ស៊ី ថ្កោលទោស បស្ចិមប្រទេស ចំពោះការដាក់ទណ្ឌកម្ម រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក សាយ សំអាល់
ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១៦ នាទីutes មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ២៤ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ព្រឹលធ្លាក់ខ្លាំងមិនធ្លាប់មាន វាយប្រហារភាគខាងជើង ប្រទេសជប៉ុន

Sokha Hotels

ព័ត៌មានពេញនិយម