Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង ហូជីមិញ កំពុងលិចក្រោមទឹក ក្នុងអត្រាដ៏លឿន (មានវីដេអូ)

បានផុស

នៅ

នៅក្នុងការសិក្សាថ្មីមួយរបស់សាកលវិទ្យាល័យ Nanyang Technological និងអ្នកជំនាញមកពីមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការ NASA ព្រមទាំងវិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីស (ETH Zürich) បានរកឃើញថា មានភ័ស្តុតាង និងសញ្ញាបង្ហាញថា ទីក្រុងនៅតាមឆ្នេរសមុទ្រនិងទន្លេធំៗជាច្រើន កំពុងលិចលឿនជាងអត្រា នៃការកើនឡើងកម្រិតទឹកសមុទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមស្រាវជ្រាវនេះ បានប្រើប្រាស់រ៉ាដាពីផ្កាយរណប ដើម្បីវាស់ស្ទង់អត្រានៃការលិចក្រោមទឹក នៅក្នុងទីក្រុងឆ្នេរសមុទ្រដែលមានប្រជាជនរស់នៅច្រើនចំនួន៤៨ របស់ពិភពលោកចន្លោះឆ្នាំ ២០១៤ ដល់ ២០២០។

បន្ទាប់ពីការស្រាវជ្រាវនិងត្រួតពិនិត្យអស់រយៈពេលជាយូរ លទ្ធផលបានបង្ហាញថា មានទីក្រុងចំនួន ៤៤ ដែលមានតំបន់កំពុងលិចលឿនជាងការកើនឡើងកម្រិតទឹកសមុទ្រ។

ជាពិសេស ទីក្រុងនានានៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កំពុងលិចក្នុងល្បឿនដ៏លឿនបំផុត។ ក្នុងនោះរួមមានទីក្រុង Tianjin នៃប្រទេសចិន និង Ahmedabad នៃប្រទេសឥណ្ឌា ដែលមានអត្រាលិចក្រោមទឹកលើសពី ២០មិល្លីម៉ែត្រក្នុងមួយឆ្នាំ ខណៈទីក្រុង ហូជីមិញ នៃប្រទេសវៀតណាម​ មានអត្រាលិច ១៦.២មិល្លីម៉ែត្រក្នុងមួយឆ្នាំ។

បច្ចុប្បន្ន កម្រិតទឹកសមុទ្រមានការកើនឡើងជាមធ្យមប្រហែល ៣.៧ មិល្លីម៉ែត្រក្នុងមួយឆ្នាំ ដែលភាគច្រើនបណ្តាលមកពីទឹកកករលាយ ដោយសារការប្រែប្រួលអាកាសធាតុ។ នៅកន្លែងជាច្រើន ដីក៏បានបាក់ស្រុតផងដែរ ដោយសារតែការបូមទឹកក្រោមដី ការទាញយកប្រេង និងឧស្ម័ន ហើយដីល្បាប់ត្រូវបានបង្ហាប់ដោយអគារធំៗ ដែលបណ្តាលឲ្យអត្រាលិចក្នុងទីក្រុងកើនឡើងលឿន។

នៅក្នុងការសិក្សាដោយផ្អែកលើទីក្រុងហូជីមិញ ក្រុមការងារបានរកឃើញថា ប្រសិនបើអត្រានៃការលិចចុះបែបនេះនៅតែបន្ត, នោះផ្ទៃដីប្រហែល២០គីឡូម៉ែត្រការ៉េនៃទីក្រុងនេះ អាចនឹងលិចនៅក្រោមនីវ៉ូទឹកសមុទ្រនៅត្រឹមឆ្នាំ២០៣០៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Vietnam Postsen

ចុចអាន៖ ព្យុះចំនួន១០ទៀត នឹងវាយប្រហារប្រទេស វៀតណាម, អាចបង្កឲ្យបាក់ដី និងទឹកជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៧ នាទីutes មុន

ថ្ងៃចូលឆ្នាំ៖ ទណ្ឌិតចំនួន ៣៤២នាក់ ត្រូវបានបន្ធូរបន្ថយទោស

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស សុខា បញ្ជាក់ពីឆន្ទៈសម្ដេចធិបតី ដើម្បីបង្កលក្ខណៈឱ្យពលរដ្ឋសប្បាយគ្រប់កន្លែងក្នុងថ្ងៃចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

ព័ត៌មានជាតិ១២ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

កីឡា១៨ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្រ្តី​កម្ពុជា បញ្ជា​​ឱ្យបើកការ​ចរចា​ឲ្យបាន​ឆាប់ ឈានបើកការដ្ឋាន​​សាងសង់ផ្លូវ​ជាតិ ៦០B ពីក្រចេះទៅកំពង់ធំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ដូចធ្ងន់មកខាងអាមេរិកពេកហើយ

Sokha Hotels

ព័ត៌មានពេញនិយម