ព័ត៌មានអន្ដរជាតិ
នៅ UN, រុស្ស៊ី និយាយការពារសង្គ្រាមរបស់ខ្លួនក្នុងប្រទេស អ៊ុយក្រែន
មេដឹកនាំពិភពលោកនៅអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យទីក្រុងមូស្គូ ទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសអ៊ុយក្រែន ខណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយការពារសង្គ្រាមរបស់ខ្លួន។

ថ្លែងទៅកាន់កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីអំពើឃោរឃៅដែលគេសង្ស័យថាបានប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីការលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ខែកុម្ភៈមក, លោក Lavrov កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែកញ្ញា បានចោទប្រកាន់អ៊ុយក្រែនថា បានដាក់ការគំរាមកំហែងប្រឆាំងសន្តិសុខរុស្ស៊ី និងជាន់ឈ្លី សិទ្ធិរបស់ប្រជាជនរុស្ស៊ីនិងអ្នកនិយាយភាសារុស្ស៊ីនៅក្នុងប្រទេស អ៊ុយក្រែន។
លោក Lavrov បានថ្លែងថា “ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកថា យើងនឹងមិនទទួលយករឿងនេះឡើយ។ អ្វីគ្រប់យ៉ាងដែលខ្ញុំនិយាយនៅថ្ងៃនេះ គ្រាន់តែបញ្ជាក់ថា ការសម្រេចចិត្តដើម្បីធ្វើប្រតិបត្តិការយោធាពិសេសគឺជៀសមិនរួចនោះទេ”។

លោកនិយាយទៀតថា “ប្រទេសដែលផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន និងបណ្តុះបណ្តាលទាហានរបស់ទីក្រុងកៀវ គឺជាភាគីនៃជម្លោះ។ លោកខាងលិច ដែលបង្កើតជម្លោះនេះដោយចេតនា នៅតែគ្មាននរណាផ្តន្ទាទោស។ សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន បានបិទបាំងឧក្រិដ្ឋកម្មនៃរបបទីក្រុងកៀវ”។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានសន្យាថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តគាំទ្រអ៊ុយក្រែនដើម្បីការពារខ្លួន។

លោក Blinken បានប្រាប់ក្រុមប្រឹក្សានេះថា “សណ្តាប់ធ្នាប់អន្តរជាតិដែលយើងបានប្រមូលផ្តុំនៅទីនេះដើម្បីថែរក្សា កំពុងត្រូវបានបំផ្លាញនៅនឹងភ្នែករបស់យើង។ យើងមិនអាចឲ្យលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន គេចចេញបានទេ”។
សហរដ្ឋអាមេរិក បានប្រកាសជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ជិត ៣ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែនកាលពីខែមុន ដែលធ្វើឲ្យវាក្លាយជាកញ្ចប់ជំនួយធំបំផុតរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ចាប់តាំងពីកងកម្លាំងរុស្ស៊ីចូលវាយលុកប្រទេសជិតខាង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ប្រជាជនរុស្ស៊ី សម្រុកចេញពីប្រទេស ក្រោយលោក ពូទីន ប្រកាសកែនទ័ព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ