ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ព្រមាន កើត សង្គ្រាមនុយក្លេអ៊ែរ (មានវីដេអូ)
ឧត្តមនាវីឯក Charles Richard មេបញ្ជាការបញ្ជាការដ្ឋានយុទ្ធសាស្ត្រអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែកញ្ញាថា នេះជាលើកដំបូងហើយចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក ដែលសហរដ្ឋអាមេរិក ត្រូវប្រឈមមុខនឹងលទ្ធភាពនៃសង្គ្រាមនុយក្លេអ៊ែរជាមួយគូប្រជែង។

ថ្លែងក្នុងសន្និសីទដែលរៀបចំដោយកងទ័ពអាកាសក្នុងរដ្ឋ Maryland, លោក Richard បានអះអាងថា សហរដ្ឋអាមេរិក នឹងត្រូវរៀបចំខ្លួនឲ្យបានឆាប់រហ័សបំផុត សម្រាប់ជម្លោះណាមួយប្រឆាំងនឹងគូប្រជែង និងដើម្បីការពារមាតុភូមិរបស់ខ្លួន។
លោកបន្តថា “យើងទាំងអស់គ្នានៅក្នុងបន្ទប់នេះ ត្រូវសញ្ជឹងគិតអំពីជម្លោះប្រដាប់អាវុធដោយផ្ទាល់ជាមួយគូប្រជែងដែលមានសមត្ថភាពនុយក្លេអ៊ែរ។ យើងមិនដែលជួបរឿងបែបនេះសោះ ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ”។

លោកបន្ថែមថា “រុស្ស៊ី និងចិន អាចបង្កភាពតានតឹងឈានដល់កម្រិតនៃអំពើហិង្សាណាមួយដែលពួកគេជ្រើសរើស។ យើងមិនបានជួបគូប្រកួត និងគូប្រជែងបែបនេះជាយូរមកហើយ”។
នៅក្នុងក្រសែភ្នែករបស់ទីក្រុងមូស្គូ, សហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងជាប់គាំងក្នុងជម្លោះប្រូកស៊ីជាមួយរុស្ស៊ីនៅអ៊ុយក្រែន ហើយសហរដ្ឋអាមេរិក បានបង្កើនការប្តេជ្ញាចិត្តរបស់ខ្លួនលើអាវុធ ចារកម្ម និងជំនួយហិរញ្ញវត្ថុដល់ទីក្រុងកៀវ ចាប់តាំងពីកងទ័ពរុស្ស៊ី ចូលលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ។

គោលលទ្ធិនុយក្លេអ៊ែរបច្ចុប្បន្នរបស់រុស្ស៊ី អនុញ្ញាតឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងករណីមានការវាយប្រហារនុយក្លេអ៊ែរលើកលើទឹកដី ឬហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនមុន ឬប្រសិនបើអត្ថិភាពនៃរដ្ឋរុស្ស៊ី ត្រូវបានគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ឬអាវុធធម្មតា។
ចំណែកគោលលទ្ធិរបស់អាមេរិក អនុញ្ញាតឲ្យមានការវាយប្រហារនុយក្លេអ៊ែរមុន នៅក្នុងកាលៈទេសៈធ្ងន់ធ្ងរដើម្បីការពារផលប្រយោជន៍សំខាន់ៗរបស់សហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ នៅ UN, រុស្ស៊ី និយាយការពារសង្គ្រាមរបស់ខ្លួនក្នុងប្រទេស អ៊ុយក្រែន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត