Connect with us

ព័ត៌មានអន្ដរជាតិ

Zelensky ប្រាប់អតីតប្រធានាធិបតី អាមេរិក ពីអ្វីដែលក្រុងវ៉ាស៊ីនតោន អាចជួយដល់ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញឲ្យអាមេរិកចុះហត្ថលេខាលើការធានាសន្តិសុខដល់អ៊ុយក្រែន ដើម្បីឲ្យទីក្រុងកៀវស្វែងរកការទទួលបានអ្វីបន្ថែមទៀតពីបរទេសឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បានរៀបរាប់ប្រាប់អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton អំពីរបៀបដែលសហរដ្ឋអាមេរិកអាចជួយប្រទេសរបស់លោក ចំពេលមានជម្លោះជាមួយរុស្ស៊ី ជាពិសេសអ៊ុយក្រែន​ចង់​ឲ្យ​ក្រុង​វ៉ាស៊ីនតោន ​ចាត់ទុក​ក្រុង​មូស្គូ​ជា​រដ្ឋ​ឧបត្ថម្ភ​ភេរវកម្ម ។

ថ្លែងនៅក្នុងការជួបជុំមួយដែលរៀបចំដោយមូលនិធិ Clinton, លោក Zelensky បាននិយាយថា “សម្រាប់ពិភពលោកស៊ីវិល័យទាំងមូល សហរដ្ឋអាមេរិកគឺជាសញ្ញានៃលទ្ធិប្រជាធិបតេយ្យ ។ ពេល​អ្នក​ឲ្យ​កាំភ្លើង​ធំ​ដល់​យើង ជាតិ​ផ្សេង​ក៏​ឲ្យ​កាំភ្លើង​ធំ​ដែរ ដូច្នេះប្រសិនបើសហរដ្ឋអាមេរិក ចាត់ទុករុស្ស៊ីជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្ម នោះប្រទេសផ្សេងទៀតនឹងធ្វើតាមដូចគ្នាដែរ” ។

ទន្ទឹមនោះប្រធានាធិបតីអ៊ុយក្រែនបានសរសើរក្រុងវ៉ាស៊ីនតោនសម្រាប់តួនាទីរបស់ខ្លួនជាគំរូសម្រាប់ប្រទេសដែលមានគំនិតដូចគ្នាផ្សេងទៀត ហើយបានស្នើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបង្ហាញភាពជាអ្នកដឹកនាំក្នុងការផ្តល់ឲ្យអ៊ុយក្រែននូវសព្វាវុធ ថវិកា និងរបស់ផ្សេងទៀតដែលខ្លួនត្រូវការ ។

លោក Zelensky បាន​ប្រាប់​ការ​ជួប​ជុំ​នោះ​ថា “ខ្ញុំ​ចង់​ឃើញ​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ទាំង​នោះ​លើ​ការ​ធានា​សន្តិសុខ​ជាមួយ​អ៊ុយក្រែន” ។ ភ្លាមៗនោះលោក Clinton បានឆ្លើយតបវិញថា លោកសន្យាថានឹងស្វែងរកវិធីដែលគាត់អាចជួយអ៊ុយក្រែនជាមួយនឹងអ្វីៗដូចជា ជំនួយមនុស្សធម៌ និងការកសាងប្រទេសឡើងវិញជាដើម” ។

គួរបញ្ជាក់ថា មូលនិធិ Clinton បានចូលរួមចំណែកជាច្រើនឆ្នាំមកហើយក្នុងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅក្នុងផ្នែកជាច្រើននៃពិភពលោកដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ លោកខាងលិច ប្រឹងដាក់ទណ្ឌកម្មប្រឆាំង រុស្ស៊ី ឯអ្នកប៉ះពាល់គឺ អឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣០ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៤ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម