ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជាក់ហេតុផលពីក្រោយការប្រកាសកែនទ័ពនៅក្នុងប្រទេស
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រកាសកែនទាហានមួយផ្នែកនៅក្នុងប្រទេសរុស្ស៊ីគឺដើម្បីជាការឆ្លើយតបទៅនឹងជំនួយរបស់អង្គការណាតូចំពោះអ៊ុយក្រែន ។

លោក Peskov បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូថា “ប្រតិបត្តិការយោធាពិសេសបានចាប់ផ្តើមដើម្បីបំពេញគោលដៅនៅអ៊ុយក្រែន ប៉ុន្តែយើងត្រូវបានជំទាស់ដោយប្លុកណាតូទាំងមូលជាមួយនឹងសមត្ថភាពសព្វាវុធរបស់ពួកគេទាំងអស់ ដូច្នេះវាជាភាពចាំបាច់ដើម្បីប្រកាសការកែនទ័ពនេះ” ។
អ្នកនាំពាក្យរូបនេះបាននិយាយថា ស្ថានភាពនៃ “ប្រតិបត្តិការយោធាពិសេស” មិនបានផ្លាស់ប្តូរទេ ចាប់តាំងពីការប្រកាសកែនទ័ព ។ លោកបានគូសបញ្ជាក់ថា មានច្បាប់ស្តីពីការកែនទ័ពនៅក្នុងប្រទេសរុស្ស៊ី ពោលក្រឹត្យនេះអនុវត្តចំពោះតែអ្នកដែលមានបទពិសោធន៍ប្រយុទ្ធ និងសេវាកម្មពាក់ព័ន្ធប៉ុណ្ណោះ ។

លោក Peskov បានបន្តថា ទោះយ៉ាងណា ប្រភេទអ្នកដែលត្រូវរាយការណ៍សម្រាប់ការបម្រើជាយោធា និងអ្នកដែលត្រូវបានលើកលែងពីការកែននេះ នឹងត្រូវប្រកាសដោយរដ្ឋាភិបាលក្នុងពេលឆាប់ៗនេះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសពីការកែនទ័ពមួយផ្នែកនៅក្នុងប្រទេស ដែលនឹងប៉ះពាល់ដល់មនុស្សប្រហែល ៣០០,០០០ នាក់ដែលមានអាយុចន្លោះពី ១៨ ទៅ ៥០ ឆ្នាំ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ Zelensky ប្រាប់អតីតប្រធានាធិបតី អាមេរិក ពីអ្វីដែលក្រុងវ៉ាស៊ីនតោន អាចជួយដល់ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់