ព័ត៌មានអន្ដរជាតិ
តំបន់អ៊ុយក្រែនចំនួន៤ ចាប់ផ្តើមធ្វើប្រជាមតិស្តីពីការចូលរួមជាមួយ រុស្ស៊ី ហើយ
តំបន់ចំនួនបួនដែលកាន់កាប់ដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បានចាប់ផ្តើមធ្វើប្រជាមតិហើយ ទោះបីជាត្រូវបានថ្កោលទោសថា មិនស្របច្បាប់ដោយទីក្រុង កៀវ ហើយត្រូវបានគេមើលឃើញថាជាការត្រួសត្រាយផ្លូវសម្រាប់ទីក្រុងមូស្គូ ក្នុងការកាត់យកជាផ្លូវការនូវទឹកដីអ៊ុយក្រែនប្រហែល១៥ភាគរយ ក៏ដោយ។

ការបោះឆ្នោតនៅតំបន់ Luhansk និង Donetsk ក៏ដូចជានៅខេត្ត Kherson និង Zaporizhia នឹងបន្តរហូតដល់ថ្ងៃទី ២៧ខែកញ្ញា។ Luhansk និង Donetsk គឺជាសាធារណរដ្ឋឯករាជ្យដែលប្រកាសដោយខ្លួនឯង និងគ្រប់គ្រងដោយក្រុមបំបែកខ្លួនគាំទ្រដោយទីក្រុងមូស្គូ ចាប់តាំងពីឆ្នាំ២០១៤មក។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា ដំណើរការបោះឆ្នោតនៅក្នុងតំបន់ទាំងបួននេះ នឹងមានលក្ខណៈខុសពីធម្មតា។ ទីភ្នាក់ងារព័ត៌មាននេះផ្សាយថា “ដោយសារតែមានរយៈពេលខ្លី និងកង្វះឧបករណ៍បច្ចេកទេស ការបោះឆ្នោតនេះនឹងមិនធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក ឬប្រើសន្លឹកឆ្នោតក្រដាសដូចធម្មតានោះទេ”។

អាជ្ញាធរនឹងចូលតាមផ្ទះ សម្រាប់រយៈពេលបួនថ្ងៃដំបូង ដើម្បីប្រមូលសំឡេងឆ្នោត ហើយការិយាល័យបោះឆ្នោតនឹងបើកតែនៅថ្ងៃចុងក្រោយប៉ុណ្ណោះសម្រាប់ប្រជាពលរដ្ឋទៅបោះឆ្នោត។
ការធ្វើប្រជាមតិស្រដៀងគ្នាដែលបានធ្វើឡើងនៅតំបន់ Crimea បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីក្នុងឆ្នាំ ២០១៤ បានបង្ហាញលទ្ធផលថា ៩៧ភាគរយ បានគាំទ្រការកាត់បញ្ចូលជាផ្លូវការ។ ការបោះឆ្នោតនោះបានធ្វើឡើងក្រោមការឃ្លាំមើលយ៉ាងជិតស្និទ្ធពីសំណាក់ទាហានរុស្ស៊ី ប៉ុន្តែមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិនោះទេ។

ការធ្វើប្រជាមតិថ្មីនេះ ត្រូវបានថ្កោលទោសដោយអង្គការសហប្រជាជាតិ និងមេដឹកនាំពិភពលោក រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីបារាំង Emmanuel Macron ក៏ដូចជាស្ថាប័នអន្តរជាតិដូចជា អង្គការណាតូ សហភាពអឺរ៉ុប និងអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ផងដែរ។
OSCE ដែលឃ្លាំមើលការបោះឆ្នោតបាននិយាយថា លទ្ធផលនឹងមិនស្របតាមផ្លូវច្បាប់ទេ ដោយសារពួកគេមិនអនុលោមតាមច្បាប់អ៊ុយក្រែន ឬស្តង់ដារអន្តរជាតិ ហើយការប្រយុទ្ធកំពុងបន្តនៅក្នុងតំបន់ដែលការបោះឆ្នោតកំពុងធ្វើឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ប្រជាជនរុស្ស៊ី សម្រុកចេញពីប្រទេស ក្រោយលោក ពូទីន ប្រកាសកែនទ័ព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី