ព័ត៌មានអន្ដរជាតិ
ចរាចរណ៍នៅព្រំដែនប្រទេសជាប់ រុស្ស៊ី កកស្ទះខ្លាំង ក្រោយលោក ពូទីន ប្រកាសកែនទ័ព
ឆ្មាំព្រំដែនរបស់ហ្វាំងឡង់បានប្រាប់សារព័ត៌មាន Reuters ថា ចរាចរណ៍ចូលទៅក្នុងប្រទេសហ្វាំងឡង់ឆ្លងកាត់ព្រំដែនភាគអាគ្នេយ៍របស់ខ្លួនជាមួយរុស្ស៊ីកំពុងមានភាពមមាញឹក បន្ទាប់ពីជនជាតិរុស្ស៊ីជាច្រើននាក់បានសម្រុកចាកចេញពីប្រទេស ។

ចំនួនពលរដ្ឋរុស្ស៊ីដែលចូលមកប្រទេសហ្វាំងឡង់បានកើនឡើងច្រើនជាងទ្វេដងកាលពីថ្ងៃព្រហស្បតិ៍ បើធៀបនឹងសប្តាហ៍មុន ក្រោយពីបញ្ជារបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន សម្រាប់ការកែនទ័ពមួយផ្នែកនៅក្នុងប្រទេស ។
អ្នកនាំពាក្យឆ្មាំព្រំដែនបាននិយាយថា “ចរាចរណ៍ចូលមកកាន់ព្រំដែនភាគអាគ្នេយ៍របស់ហ្វាំងឡង់ពីសំណាក់ពលរដ្ឋរុស្ស៊ីមានភាពមមាញឹក និងកកស្ទះខ្លាំងនៅពេលព្រឹក ហើយអាចនឹងកើនឡើងនៅថ្ងៃបន្តបន្ទាប់ទៀត” ។

អ្នកនាំពាក្យរូបនេះបាននិយាយថា រថយន្តជាច្រើនគ្រឿងបានឈប់បន្តកន្ទុយគ្នាក្នុងចម្ងាយប្រហែល ៥០០ ម៉ែត្រនៅផ្លូវកាត់ក្រុង Vaalimaa និងនៅច្រកឆ្លងកាត់ខេត្ត Nuijamaa ។
គួរបញ្ជាក់ថា ពលរដ្ឋរុស្ស៊ីបានសម្រុកចេញពីប្រទេស បន្ទាប់ពីប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធបានប្រកាសពីការកែនទ័ពមួយផ្នែកនៅក្នុងប្រទេស ដែលនឹងប៉ះពាល់ដល់មនុស្សប្រហែល ៣០០,០០០ នាក់ដែលមានអាយុចន្លោះពី ១៨ ទៅ ៥០ ឆ្នាំ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ រុស្ស៊ី បញ្ជាក់ហេតុផលពីក្រោយការប្រកាសកែនទ័ពនៅក្នុងប្រទេស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ