Connect with us

ព័ត៌មានអន្ដរជាតិ

នាវាផ្ទុកយន្តហោះ អាមេរិក មកដល់ កូរ៉េខាងត្បូង ហើយ ត្រៀមធ្វើសមយុទ្ធ​រួមគ្នាចុងខែនេះ

បានផុស

នៅ

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានមកដល់ប្រទេសកូរ៉េខាងត្បូងហើយនៅថ្ងៃសុក្រនេះសម្រាប់សមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹកកូរ៉េខាងត្បូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមនាវា USS Ronald Reagan រួមមាននាវាផ្ទុកយន្តហោះថ្នាក់ Nimitz, នាវាចម្បាំងដឹកកាំជ្រួចមីស៊ីល USS Chancellorsville និងនាវាពិឃាត USS Barry Arleigh Burke-class បានចូលចតនៅមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង Busan ចម្ងាយប្រហែល ៣៩០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីសេអ៊ូលនៅវេលាម៉ោងប្រមាណ ៩ ព្រឹក (ម៉ោងនៅកូរ៉េខាងត្បូង) ។

ក្រុមនាវាគ្រោងធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាជាមួយកងទ័ពជើងទឹកកូរ៉េខាងត្បូងនៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូងនៅចុងខែនេះ ។

យោងតាមសារព័ត៌មាន Yonhap បានឲ្យដឹងថា សមយុទ្ធរួមគ្នានេះក៏នឹងចូលរួមដោយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ USS Annapolis ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ Zelensky ប្រាប់អតីតប្រធានាធិបតី អាមេរិក ពីអ្វីដែលក្រុងវ៉ាស៊ីនតោន អាចជួយដល់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម